ទាន់ហេតុការណ៍
0

អតីត​សិស្ស​សាលា​បាក់​ទូក ទសវត្ស​ឆ្នាំ​1980​មួយក្រុម រួម​គ្នា​ជួយ​រៀបចំ​ពិធី​បុណ្យសព អតីត​លោកគ្រូ​ភូមិវិទ្យា ជើងចាស់​០១​រូប​!

អតីត​សិស្ស​សាលា​បាក់​ទូក ទសវត្ស​ឆ្នាំ​1980​មួយក្រុម រួម​គ្នា​ជួយ​រៀបចំ​ពិធី​បុណ្យសព អតីត​លោកគ្រូ​ភូមិវិទ្យា ជើងចាស់​០១​រូប​!

​លោកគ្រូ គឹម សារី ជា​អតីត​គ្រូបង្រៀន​ភូមិវិទ្យា​នៅ​សាលា​បាក់​ទូក តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​ទទួលមរណៈភាព កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ​៨១​ឆ្នាំ ដោយ​ជរាពាធ​។​

​ភ្លាមៗ ក្រោយពេល​បាន​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក្រុម​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក មួយក្រុម រួមមាន​ទាំង​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​មួយចំនួន ទឹក​សុទ្ធ ភេសជ្ជៈ​ចម្រុះ ទៅ​ប្រគល់ជូន​គ្រួសារ​សព​លោកគ្រូ គឹម សារី ដើម្បី​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​ជូន​លោកគ្រូ​ផងដែរ​។ ក្រុម​អតីត​សិស្សសាលា​បាក់​ទូក​ម្នាក់ៗ បាន​នាំ​គ្នា​ចូលរួម​ជា​ថវិកា តាម​សទ្ធា​រៀងៗ​ខ្លួន បាន​សរុប​ចំនួន ៥១៨៥​ដុល្លារ សម្រាប់​រ៉ាប់រង​ការចំណាយ​ធ្វើ​បុណ្យ​សព លោកគ្រូ គឹម សារី រហូត​ដល់​បុណ្យ​៧​ថ្ងៃ ចប់​រួចរាល់​។ សព​លោកគ្រូ គឹម សារី ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅក្នុង​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​កាយវិការ ដ៏​គួរឲ្យ​គោរព​របស់​ក្រុម​អតីត​សិស្ស​បាក់​ទូក​មួយ​នេះ មិនមែន​ទើបតែ​មាន​ក្នុងពេល​លោកគ្រូ​អស់ព្រះជន្ម​នោះទេ គឺ​តែងតែ​ធ្វើ​ជាប់​ជាប្រចាំ ចំពោះ​អតីត​លោកគ្រូ​អ្នកគ្រូ​គ្រប់គ្នា ដែល​លោក​កំពុង​នៅ​មាន​ព្រះជន្ម និង​ជួយ​ដល់​មិត្ត​រួម​ជំនាន់​ដែល​ជួប​ការលំបាក​ហើយ​ខ្វះ​លទ្ធភាព មក​ជា​ច្រើន​ឆ្នាំ​ហើយ ស្របតាម​ពាក្យស្លោក​របស់​ក្រុម ដែល​បាន​បង្កើតឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​” ហើយ​កាយវិកា នាពេលនេះ បាន​ទទួល​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com