ទាន់ហេតុការណ៍
0

​រដ្ឋបាល​ខេត្ត​កណ្តាល សូត្រមន្ត កាន់បិណ្ឌ​ទី​១​សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​ប​រិត្ត និង​សម្តែងធម៌​ទេសនា នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​

​រដ្ឋបាល​ខេត្ត​កណ្តាល សូត្រមន្ត កាន់បិណ្ឌ​ទី​១​សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​ប​រិត្ត និង​សម្តែងធម៌​ទេសនា នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​

ឯកឧត្តម បណ្ឌិត ម៉ៅ​ភិរុណ ប្រធាន​ក្រុមប្រឹក្សា ខេត្ត​កណ្តាល និង​លោកជំទាវ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កណ្តាល និង​លោកជំទាវ រួម​ជាមួយ​ឯកឧត្តម លោក ជំទាវ​សមាជិក​ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត​មន្ត្រីរាជការ ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី សូត្រមន្ត​កាន់បិណ្ឌ​ទី​១ សមា ទាន​សីល​និមន្ត​ព្រះសង្ឃ​ចំរើន ព្រះ​បរិត្ត​និង​សម្តែងធម៌​ទេសនា នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា ស្ថិតនៅ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ថ្ងៃ ទី​០២ ខែ​កញ្ញា ឆ្នាំ ២០២០​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ ទាំងអស់​ចំពោះ​អ្នក​កាន់​ព្រះ​- ពុទ្ធ​សាសនា ។ ពិធី​នេះ មាន រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ពី ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​បុណ្យ ភ្ជុំ​បិណ្ឌ ។​

​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ បិណ្ឌ​ឆ្នាំ​២០២០​នេះ​នឹង ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​០២ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ ។​

​រដ្ឋបាល​ខេត្ត​កណ្តាល​បាន អំពាវនាវ​ដល់​ពុទ្ធបរស័​ទទាំង អស់​ត្រូវ​ប្រកាន់​ទំនៀម​ទំលាប់ ប្រពៃណី​ខ្មែរ គឺ​មនុស្ស​គ្រប់រូប ត្រូវ​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ នឹង​មាន​ភាព​ក​ត្ត​ញ្ញូ​ដឹងគុណ នឹកឃើញ​ដល់​ឪពុកម្តាយ សាច់​ញ្ញា​ត្តិ និង​សាច់​សារ លោ​ហិត​៧​សន្តាន​ដែល​ធ្លាប់ មានគុណ​លើ​ខ្លួន​ទាំង​អ្នក លាចាក​លោក​ទៅ​ហើយ​និង អ្នក​ដែល​នៅរស់ ។ ពិធីបុណ្យ កាន់​បិណ្ឌ នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ ជា​ឪ​កាស​ឱ្យ​សាច់ញាតិ​ទាំង ឡាយ​ដែល​នៅ​ផ្សេងៗ​គ្នា​មក ជួបជុំ​គ្នា​បង្កើន​ឱ្យ​មាន​សាមគ្គី ភាព​គ្នា​និង​បណ្តុះ​ស្មារតី​ឱ្យ មនុស្ស​លះបង់​សេចក្តី​អាក្រក់ គ្រប់យ៉ាង ។​

​ជា​រៀងរាល់ឆ្នាំ​នៅពេល ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារឰ​ពិធី បុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​បងប្អូន​កូន ចៅ​សាច់ញាតិ​សន្តាន​ទាំង អស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្តាយ​នៅ ស្រុក​កណើត​ដើម្បី​រៀបចំ​ម្ហូប អាហារ បាយ​សម្ល ចង្ហាន់​យក ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់ នៅ​វត្ត​អារាម ។ ទាំងនេះ គឺ ជា​ទម្លាប់​មួយ​ដែល​គេ​និយម ធ្វើ​តៗ​គ្នា​របស់​ជនជាតិ​ខ្មែរ យើង​ជា​យូរ​មក​ហើយ ។​

​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ បុណ្យ​របស់​ខ្មែរ​បាន​បង្ហាញ ថា ការប្រារឰ​ពិធី​បុណ្យ​នេះ​គឺ ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ​ទៅដល់ ពពួក​ប្រែ​ត​អសុរកាយ​។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការី​ជន ឬ សាច់ញាតិ​របស់​ពួកគេ​ទាំង អស់​ដែល​បាន​សាង​បាប​កាល ពី​នៅ​មាន​ជីវិត​រស់នៅ​ហើយ ពេល​ចែក​ឋាន​ទៅ មិនដឹង​ចាប់ជាតិ​ជា​អ្វី​ឬ​មាន​បាប​ទៅ កើត​ជា​ប្រេត​នឹង​ឡើង​មក ទទួល​កុសលផល​បុណ្យ​នេះ ពី​ពួកគេ​នៅពេល​ពពួក​ប្រេត ទាំងនោះ​ត្រូវបាន​គេ​ដោះ លែងឱ្យ​មាន​សេរីភាព​រយៈ ពេល​១៥​ថ្ងៃ ។​

​ឯកឧត្តម លោកជំទាវ និង​ពុទ្ធបរស័ទ​បាន​ប្រគេ​ន ទេយ្យវត្ថុ សំភារៈ​បរិក្ខា រួម មាន​អង្ករ​១០​បាវ ទឹក​សុទ្ធ​១០ កេស ទឹកក្រូច​១០​កេស មី ១០ កេស និង​បច្ច័យ​១៤​លាន រៀល ដែល​កើតឡើង​ដោយ សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិ​ស័ត្តិ ចំណុះជើងវត្ត​ក្នុង​វេន​ទី​១​និង មន្ត្រីរាជការ​ក្នុង​ខេត្ត​កណ្តាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com