ទាន់ហេតុការណ៍
0

​កំលាំង​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ជាង​១០០​រូប ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​

​កំលាំង​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ជាង​១០០​រូប ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​

ឯកឧត្តម នៃ ចារី អ​ភិ​បាល​រង​ខេត្ត​កណ្តាល​បានស្នើ ដល់​កងកម្លាំង​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក លេខ​៦០៥ ត្រូវ​ចុះ​ល្បាត​ជា ប្រចាំ​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​រក្សា​ឱ្យបាន​នូវ​អធិប​តេ​យ្យ​ភាព សុវត្ថិភាព និង ភាព​សុខក្សេមក្សាន្ត​ជូន​ប្រជា ពលរដ្ឋ​នៅ​តាម​ខ្សែបន្ទាត់​ព្រំ ដែន ។​

​ឯកឧត្តម​អភិបាលរង​ខេត្ត លើកឡើង​បែប​នេះ​ក្នុងឱកាស ឯកឧត្តម អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែង តាំង​មុខតំណែង​បំពាក់​ឋាន ន្ត​រសក្តិ មន្ត្រី​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក លេខ​៦០៥ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល​ដោយ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធី អនុប្រធាន នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គ​ស្នង ការ​នគរបាល​ជាតិ​នៅ​វរៈ​សេនា តូច​នគ​បាល​ការពារ​ព្រំដែន គោក​លេខ​៦០៥ កាលពី​ព្រឹក ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០ ២០ ។​

​ឯកឧត្តម​អភិបាលរង​ខេត្ត បន្តថា កងកម្លាំង​នគរបាល ការពារ​ព្រំដែន​គោក​លេខ ៦០៥ ត្រូវ​ចុះ​ល្បាត​ជាប្រចាំ នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​រក្សា​ឱ្យបាន​នូវ​អធិប​- តេ​យ្យ​ភាព​ធ្វើយ៉ាងណា​ឱ្យ ខ្សែ​បន្ទាត់​ព្រំដែន​មាន​សន្តិសុខ សុវត្ថិភាព​និង​ការអភិវឌ្ឍ​រីក ចម្រើន​ផងដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលរង​ខេត្ត​បាន សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កងកម្លាំង​សមត្ថកិច្ច គ្រប់​ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹង ប្រែង​បំពេញភារកិច្ច​គោរព តាម​គោលការណ៍​និង​បទ បញ្ជា​នានា​ក្នុង​ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តា​ប់ ធ្នាប់​សង្គម​និង​រក្សា​បាន​ភាព សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ពិសេស​នៅ តាម​ខ្សែ​បន្ទាត់​ព្រំដែន ។

​ឯកឧត្តម​បាន​ចូលរួម​អប អរសាទរ​ចំពោះ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នាយ​នគរ បាល​ដែល​ទើប​ទទួល​ប្រកាស ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ តំណែង​និង​តម្លើង​ឋានន្តរសក្តិ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហាវ ចាន់​សិទ្ធី បាន​លើក ឡើង​ថា ការប្រកាស​មុខ តំណែង​និង​តម្លើង​ឋានន្តរសក្តិ នៅទីនេះ គឺជា​ការឆ្លុះបញ្ចាំង អំពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា ក្រសួងមហាផ្ទៃ ពិសេស​អគ្គ​ស្នងដ្ឋាន​ការ​នគរបាលជាតិ ។​

​ឯកឧត្តម​ក៏​បាន​ស្នើ​ដល់ នាយ​នគរបាលជាតិ​ដែល​ទើប តែងតាំង​និង​តំឡើង​ឋានន្តរ សក្កិ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់ ខ្លួន​ឱ្យបាន​ម៉ត់ចត់ និង​មាន ប្រសិទ្ធភាព​ព្រមទាំង​ខិតខំ រៀនសូត្រ​បង្កើត​នូវ​ចំណេះដឹង ជំនាញ​បន្ថែមទៀត ដើម្បី​ធ្វើ ជា​គំរូ​ល្អ​ដល់​កងកម្លាំង​ក្រោម ឱវាទ​ក្នុង​ការរក្សា​ឱ្យបាន​នូវ សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម ឱ្យបាន​ល្អ ។ ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​អាកប្បកិរិយា​និង​ឥរិយា​-​បថ​ថ្លៃថ្នូរ មាន​សីលធម៌ និង សុជីវធម៌ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ សំដៅ​លុបបំបាត់​អំពើ​អសកម្ម ទាំងឡាយ​ដើម្បី​លើកកម្ពស់ កិត្យានុភាព និង​សេចក្តីថ្លៃថ្នូរ សាកស​ម​ជា​អ្នកបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ ត្រង់​។ ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឱ្យបាន​រឹងមាំ ចៀសវាង​ឱ្យ​បាន​នៅ​ការ​បែង ចែក​បក្ខពួក​និង​ត្រូវ​យក​ផល ប្រយោជន៍​អង្គភាព​ជាធំ ។​

​មន្ត្រី​វរៈ​សេនា​តូច​នគរ​-​បាល​ការពារ​ព្រំដែន​គោក លេខ​៦០៥ ត្រូវ​ប្រកាស​ផ្ទេរ ភារកិច្ច តែងតាំង​មុខតំណែង មាន​លោក​ឧត្តសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង នគរបាល​ខេត្ត​កណ្តាល ទទួល ផែន​វរៈ​សេនា​តូច​នគ​បាល​ការ ពារ​ព្រំដែន​គោក​លេខ​៦០៥ ជំនួស​លោក​ឧត្តមសេនីយ៍ត្រី លុយ ធៀ​ម ត្រូវ​ចូល​និវត្តន៍​និង បំពាក់​ឋានន្តរសក្តិ​អនុ​សេនីយ៍ ឯក ចំនួន​៣៩​រូប អនុ​សេនីយ៍ ទោ ៤៨​រូប អនុសេនីយ៍ត្រី ៨ រូប នាយផ្នែក ២​រូ​ន នាយរង ផ្នែក ៤​រូប និង​រង​ប៉ុសិ៍ ១​រូប​ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com