នាព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ហែម វុត្ថា មេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវព្យាបាលដោយវះកាត់ នាពេលកន្លងមក បច្ចុប្បន្នកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ៦លានរៀល, ភេសជ្ជៈចំនួន ០២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោបឺត ០២កេស ជូនដល់ លោកវរសេនីយ៍ត្រី ហែម វុត្ថា ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
#PhnomPenhGRK