ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុងបានអញ្ជើញជា អធិបតីក្នុងពិធីប្រកាសចូល កាន់តំណែងអភិបាលអភិបាល រងនៃគណៈអភិបាលស្រុកគិរី សាគរ ខេត្តកោះកុង ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាម ក្រុមប្រឹក្សាខេត្តគណៈអភិ- បាលខេត្ត និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់ខ្ញុំសូមសម្តែងនូវការ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃស្រុកគីរីសាគរមន្ត្រីរាជការ ស៊ីវិលកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត កោះកុងដែលបានយកចិត្តទុក ដាក់ចូលរួមអនុវត្តវិធានការ នានាដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលនិង ក្រសួងមហាផ្ទៃ ដោយបន្ត បំពេញកិច្ចការសាធារណៈ គ្រប់វិស័យរួមទាំងការអនុវត ក្តម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលការធានា ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការ លើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈ ចាំបាច់នៅមូលដ្ឋាននានាជូន ប្រជាជនសំដៅធានាបាននូវ ប្រក្រតីភាពនៃជីវភាពសង្គម។
ដោយពិនិត្យទៅលើ លក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររាជ រដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក មណ្ឌលសីមា ឱ្យទទួលមុខ តំណែងជាអភិបាលស្រុកគិរី សាគរ និង លោក ទួន ឳទី នាយករងរដ្ឋបាលសាលាស្រុក គីរីសាគរឱ្យទទួលមុខតំណែង ជាអភិបាលរងស្រុកគីរីសាគរ។
លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃបានសម្រេច ផ្ទេរភារកិច្ចអភិបាលរងស្រុក ចំនួន០២រូបឱ្យមកបំពេញការ ងារក្នុងដែនសមត្ថកិច្ចរដ្ឋបាល ស្រុកគីរីសាគរ ជំនួសលោក ណឹម ភារម្យ លោកស្រី អ៊ុន មករា ដែលត្រូវបានផ្ទេរភារ កិច្ចទៅបំពេញការងារនៅរដ្ឋ បាលស្រុកផ្សេងវិញ ។
ខ្ញុំសូមសំដែងនូវការកោត សរសើរនិងវាយតម្លៃខ្ពស់ ចំពោះ លោក ឃឹម ច័ន្ទឌី ដែលបានខិតខំបំពេញការងារ ក្នុងការចូលរួមដឹកនាំគ្រប់គ្រង កសាងនិងអភិវឌ្ឍន៍មូលដ្ឋាន ស្រុកគីរីសាគរក្នុងមុខតំណែង ជាអភិបាលស្រុកគីរីសាគរ នាពេលកន្លងមក ដែលបាន ធ្វើឱ្យស្រុកគីរីសាគររបស់ យើងមានការរីកចម្រើនលើ គ្រប់វិស័យនាពេលកន្លងមក។
ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាល លោក លោក ស្រីអភិបាលរងស្រុក(បើពិនិត្យមើលសមាសភាពទៅ គឺថ្មី សម្រាប់មូលដ្ឋាននេះ) ដូច្នេះ ត្រូវខិតខំប្រឹងប្រែងអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន តាម រយៈចំណេះដឹងសមត្ថភាពនិង បទពិសោធន៍ដែលមានពីមុន មកដើម្បីបន្តចូលរួមក្នុងការ ងារដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍ រដ្ឋបាលស្រុកគីរីសាគរ របស់ យើងឱ្យកាន់តែរីកចំរើននិង ទទួលបានសមិទ្ធផលថ្មីៗថែម ទៀត ។ ក្នុងស្មារតីនេះ ខ្ញុំស្នើ ឱ្យក្រុមប្រឹក្សាស្រុកគណៈអភិ បាលស្រុក មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ រដ្ឋបាល ឃុំ និងប្រជាពលរដ្ឋទូទាំង ស្រុកគីរីសាគរ សូមផ្តល់ការ គាំទ្រដល់លោកអភិបាលស្រុក លោក លោកស្រីអភិបាលរង ស្រុកដែលកំពុងប្រកាសចូល កាន់មុខតំណែងនាពេលនេះ ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍ ស្រុកគីរីសាគរឱ្យកាន់តែមាន ការរីកចម្រើនលើគ្រប់វិស័យ បន្តទៀត ៕