ទាន់ហេតុការណ៍
0

មជ្ឈមណ្ឌល​កីឡា បន្ទាយ (Banteay Athletics Center) សហកា​រណ៍ អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

មជ្ឈមណ្ឌល​កីឡា បន្ទាយ (Banteay Athletics Center) សហកា​រណ៍ អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​ជាមួយ តំណាង មជ្ឈមណ្ឌល​កីឡា​បន្ទាយ (Banteay Athletics Center) ដើម្បី​ពិភាក្សា​ស្តីពី​ការ​សហកា​រណ៍ អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ ភាគី​មជ្ឈមណ្ឌល​កីឡា​បន្ទាយ នឹង​ផ្តល់​លទ្ធភាព​ជា​ច្រើន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​រួមមាន​៖
-​ផ្តល់​លទ្ធភាព​ទទួលបាន​កន្លែង​បណ្តុះបណ្តាល ឧបករណ៍ និង​គ្រូ​បណ្តុះបណ្តាល​ដល់ បុគ្គលិក អ​.​ហ​.​ភ​.​ព យ៉ាងតិច​ប្រាំមួយ​(៦) នាក់​ដោយ​មាន​បំណង​បង្កើត​គ្រូ​បណ្តុះបណ្តាល អ​.​ហ​.​ភ​.​ព ។​
-​បណ្តុះបណ្តាល​បុគ្គលិក អ​.​ហ​.​ភ​.​ព លើ​ការប្រើប្រាស់​ឧបករណ៍​របស់​កន្លែង​ហាត់ប្រាណ និង​លើ​បច្ចេកទេស និង​គំនិត​នៃ​ការបណ្តុះបណ្តាល​រាងកាយ បន្ទាប់​មក​ការប្រើប្រាស់​ឧបករណ៍​នៅ​នឹង​កន្លែង​របស់ អ​.​ហ​.​ភ​.​ព ។​
-​ធ្វើការ​សិក្សា​សមស្រប ដើម្បី​ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ដោយ​ផ្អែក​លើ​ការអនុវត្ត​សកម្មភាព​ស្នូល​និង របៀប​រស់នៅ​រប​ស់​បុគ្គលិក អ​.​ហ​.​ភ​.​ព ។​
-​ទំនាក់ទំនង​ការរកឃើញ និង​ការស្រាវជ្រាវ​នៃ​ការសិក្សា​ដែល​បាន​អនុវត្ត ។​
-​បង្កើត​សៀវភៅ​ណែនាំ​អំពី​កាយសម្បទា​បង្រួប​បង្រូម​ដែល​អាច​ដាក់​អោយ​ប្រើប្រាស់​ទូទាំង​រាជធានី​ភ្នំពេញ​សម្រាប់​បុគ្គលិក អ​.​ហ​.​ភ​.​ព ។​
-​ផ្តល់ជំនួយ និង​ការត្រួតពិនិត្យ​លើ​ការដាក់​អោយ​ប្រើប្រាស់​កម្ម​វិធី​សាកល្បង​សម្រាប់​សៀវភៅ​ណែនាំ​សម្បទា ។​
-​ផ្តល់​ការហ្វឹកហ្វឺន​សម្រាប់​ការប្រកួត​កីឡា​កាយសម្បទា​ប្រចាំឆ្នាំ​អន្តរ​យោធា ដែល​ទាក់ទង​នឺង​បុគ្គលិក និង​កាលវិភាគ​ដែល​អាច​រកបាន ។​
-​ពិនិត្យ​សម្ភារៈ​ទាំងអស់​ដែល​បាន​ចែករំលែក​ដោយ ភាគី ក និង​ផ្តល់​មតិ​កែលម្អ​ក្នុង​រយៈពេល​ដែល​អាច​ទ​ទួល​យក​បាន​នៅពេលណា និង​កន្លែង​ចាំបាច់ ។​
-​រក្សា​កំណត់ត្រា​សមស្រប​នៃ​ឯកសារ​ទាំងអស់​ដែល​ទាក់ទង​នឹង​កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ចែករំលែក​រវាង​ភាគី​ទាំងពីរ ។​
-​ផ្តល់​មតិ​កែលម្អ​ទាន់ពេលវេលា​អំពី​ស្ថានភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា ។​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com