ទាន់ហេតុការណ៍
0

​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កោះកុង​

​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កោះកុង​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ​ស្នង ការ​នគរបាលជាតិ​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​និង តែងតាំង​មុខតំណែង​ថ្មី ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២០​នេះ​ថា ឧត្តមសេនីយ៍ទោ គង់ ម​នោ ស្នងការ ដែល​ទើប​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ តំណែង​ស្នងការ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​កោះកុង ត្រូវ​អនុវត្តន៍​ទៅតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល និង​បទ បញ្ជា​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់ជូន និង​អនុវត្តន៍ ទៅតាម​ការប្តេជ្ញា​ចិត្ត​ឱ្យមាន តម្លាភាព និង​គោរព​ច្បាប់ មិន​ត្រូវ​យក​ច្បាប់​មក​លេង សើច​នោះទេ ហើយ​ត្រូវ​អនុវត្ត ន៍​តួនាទី​របស់​ខ្លួន​មិន​ត្រូវ​យក បុណ្យស័ក្កិ​និង​អំណា​ចមកអួត អាង នោះឡើយ ។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បាន​ថ្លែងបន្តថា លោក​មាន ការសោកស្តាយ​ណាស់​ដែល មន្ត្រីនគរបាល​ជាតិ ចំនួន​៧​រូប នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​អំណាច អួតអាង​យក​កាំ​ង​បាញ់​លាក លេង ដែល​ជា​ទង្វើ​ខុសច្បាប់ ដែល​ធ្វើឱ្យ​មាន​ការរិៈគន់​ពី មហាជន​នាំឱ្យ​ខូច​ឈ្មោះ​អង្គ ភាព ដើម្បី​កុំ​ខូច​ឈ្មោះ ដល់ អង្គភាព​នគរបាល​ជាតិ​លោក បាន​សម្រេចិត្ត​និង​សហការ​ជា មួយ​ស្នងការ​ខេត្ត​កំពង់ស្ពី​និង តុលាការ​សម្រេច​ចិត្ត​បញ្ជូន អ្នក​ទាំង​៧​នាក់​ទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​ទៅតាម​ផ្លូវច្បាប់​។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បាន​ថ្លែងបន្តថា លោក គង់ ម​នោ ស្នងការ​ថ្មី លោក​ជឿ ជាក់​ទៅលើ​ការដឹកនាំ​របស់ គាត់ ព្រោះ​គាត់​មាន​បទ ពិសោធន៍​ដឹកនាំ​អស់​រយះ​- ពេល​១០​ឆ្នាំ ក្នុង​អង្គភាព អន្ត​រគ​មន៍​ពិសេស​នៅ​រាជធានី ភ្នំពេញ ដូច​គាត់​អាច​ដឹង​ការ ងារ​ច្រើន​ក្នុង​ការអនុវត្តន៍​ច្បាប់ ឱ្យមាន​តម្លាភាព​ក្នុង​ជួរ​អង្គ​- ភាព​ឱ្យមាន​វិន័យ​ល្អ​ក្នុងការ បំរើ​ប្រជាពលរដ្ឋ​និង​ប្រទេស ជាតិ ។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បានបញ្ជាក់​ថា ស្នងការ ស្នង ការរង​មន្ត្រីនគរបាល​ជាតិ ទាំងអស់​ត្រូវ​អនុវត្ត​ន៍​ក្រ​មសិល ធម៌​គោរព​អនុវត្តន៍​តួនាទី​របស់ ខ្លួន​ត្រូវ​ចេះ​រួម​សាមគ្គី​គ្នា​រក្សា ភាពថ្លៃថ្នូរ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ វិញ​ទៅ​មក​នៅ​ពេល​ជួប បញ្ហា​ណាមួយ​ត្រូវ​ចេះ​រក្សា ភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ​ត្រូវ ចេះ​ជួយ​ជួយ​ទុក្ខ​ធុរៈ​ប្រជា​- ពលរដ្ឋ​នៅ​ពេល​ពួកគាត់​ជួប បញ្ហា​ណាមួយ​ដែល​កើត ឡើង​និង​ការពារ​ភូមិ​-​ឃុំ ឱ្យ សុ​វត្តិភាព​ល្អ​ពីព្រោះ​ប្រទេស ជាតិ​យើង មាន​សន្តិភាព​ល្អ មាន​ការរីកចំរើន​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ។​

​ក្នុង​ឱកាស​នេះ នាយ​- ឧត្តម​សន្តិ​បណ្ឌិត បាន​ផ្តល់​អូរ ប័រ​ចំនួន​២​គ្រឿង អាវ​ការពារ និង​សម្ភារ​ចរាចណ៍​មួយចំនួន ផងដែរ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com