ឯកឧត្តម ស៊ុយ សាន រដ្ឋ លេខាធិការក្រសួងសាធារ-ណការនិងដឹកជញ្ជូន តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន- ចាន់ថុល,ឯកឧត្តមស៊ាកឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូន ខេត្តត្បូងឃ្មុំថ្មី ។
ពិធីនេះបានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំដោយ មានការចូលរួមពីថ្នាក់ដឹកនាំ សាលាខេត្ត និងមន្ត្រី នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត យ៉ាងច្រើនកុះករ ។
តាមប្រកាសស្តីពីការផ្ទេរ សម្រួល ភារកិច្ច មន្ត្រីរាជការ នៃក្រសួងសាធារណការនិង ដឹកជញ្ជូនបានផ្ទេរសម្រួលភារ កិច្ច លោក គី ដាណារិទ្ធ ពី អនុប្រធានមន្ទីរឡើងកាន់ តំណែងជាប្រធានមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្ត ត្បូងឃ្មុំ ។ ចំណែកឯលោក គី វិរិន ត្រូវផ្លាស់ទៅកាន់តំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
ឯកឧត្តម ជាម ច័ន្ទសោ- ភ័ណ បានកោតសរសើរវាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ចាស់កន្លងមកបានខិតខំអនុវត្ត ការងារសម្រេចបាននូវការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយនិងទឹកកខ្វក់បានល្អ។
ឯកឧត្តមក៏បានស្នើប្រធាន មន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុង មួយសម្រេចបាននូវស្នាដៃធំៗ បន្តទៀតនិងអនុវត្តនូវអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបា- វចនាពីរបន្ថែមទៀតគឺកែ ទម្រង់ខាងក្នុងនិងបង្កើនមិត្ត ខាងក្រៅ ។
ឯកឧត្តម ស៊ុយ សាន ក៏ បានណែនាំដល់ប្រធានមន្ទីរ សាធារណៈការនិងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មីត្រូវខិតខំបំពេញ ការងារសហការសាមគ្គីភាព ផ្ទៃក្នុងជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្តអនុវត្តនូវយុទ្ធ សាស្ត្រចតុកោណតំណាក់ កាលទី៤និងគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលកម្ពុជាលើហេដ្ឋា រចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាម គោលការណ៍ក្រសួងនិងតាម គណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យ ភាព និងតម្លាភាព ក្នុងការ ចូលរួមចំណែកអភិវឌ្ឍខេត្ត ត្បូងឃ្មុំ ៕