ទាន់ហេតុការណ៍
0

​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់ដំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​រំដួល​

​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់ដំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​រំដួល​

នៅ​សាលប្រជុំ​សាលា ស្រុក​រំដួល មាន​រៀបចំ​ពិធី ប្រកាស​តែងតាំង​ចូលកាន់ ដំណែង​អភិបាលរង​នៃ​គណៈ អភិបាល​ស្រុក​រំដួល​ក្រោម​អ​ធិ ប​តីភាព ឯកឧត្តម រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត តំណាង ឯកឧត្តម​ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយរៀង ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០២០ ។​

​ពិធី​នេះ​មាន​ការអញ្ជើញ ចូលរួម​ពី​លោកស្រី នាយករង រដ្ឋបាល​សាលាខេត្ត លោក នាយក​ទីចាត់ការ​ធនធាន មនុស្ស​សាលាខេត្ត កងកម្លាំង ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោក​ប្រធាន​មន្ទីរ​-​អង្គភាព នានា​ជុំវិញ​ខេត្ត​និង​មន្ត្រី​ដែល ពាក់ព័ន្ធ​នានា​ជាច្រើនរូប ទៀត ។​

​មានប្រសាសន៍​នៅក្នុង ពិធី​នេ ឯកឧត្តម រស់ ផា​រិទ្ធ បាន​សម្តែង​នូវ​ការ​កោត​សរ​- សើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិ​- បាល​ស្រុក មន្ត្រីរាជការ​គ្រប់ លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់ អាវុធ​ប្រជាពលរដ្ឋ​នៅ​ទូទាំង ស្រុក​ដែល​កន្លងមក​បាន​ខិតខំ ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត​បំពេញ​តួនាទី​ភារ កិច្ច​ប្រកបដោយ​ការ​សាមគ្គី​- ភាព​ក្នុង​ជួរ​គណៈ​អភិបាល ស្រុក និង​មន្ត្រី​រាជកា​រទាំង អស់ ធ្វើអោយ​ស្រុក​របស់​ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អ ប្រសើរ​ទាំង​ការផ្តល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សាធារណៈ​រួម​ចំណែក​យ៉ាង សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាព​ក្រី ក្រ​របស់​ប្រជាពលរដ្ឋ ដោយ ឡែក​ចំពោះ​ការតែងតាំង​មុខ តំណែង​នៅ​ថ្ងៃនេះ​គឺជា​ដំណើរ ការ​រដ្ឋបាល​ធម្មតា​ក្នុងការ រៀប​ចំ​មុខ​តំណែង​មន្ត្រីរាជការ ក្នុង​មុខងារ​សាធារណៈ ស្រប ទៅតាម​គោលការណ៍​គ្រប់ គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ច្បាប់​និង​លិខិត​បទដ្ឋាន គតិយុត្ត​ជា​ធរមាន ។​

​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​នូវ កិច្ចការ​សំខាន់ៗ​ដូចជា ពង្រឹង ការ​សាមគ្គីភាព ឯកភាព​ផ្ទៃ ក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ ការងារ​ដោយ​ត្រូវ​ចៀសវាង ឱ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។

​បង្កើន​ការសហការ​ក្នុង ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ​ការ បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទ ល្មើស​នានា ជាពិសេស​បទ ល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង ។​

​បន្ត​ពង្រឹង​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។ បង្កើន​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន​អ​នា ម័​យ​នៅក្នុង​ស្រុក ជាពិសេស នៅតាម​ទីប្រជុំជន និង​នៅ តាម​ដងផ្លូវ​សាធារណៈ​ដើម្បី លើកកម្ពស់​សោភ័ណភាព ស្រុក ។ បន្ត​ជំរុញ និង​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ គោក​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​ទន្ទឹម​នេះ​មន្ត្រី​រាជការ ដែល​ទើប​ទទួល​បាន​ការ​តែង តាំង​ថ្មី និង​ប្រកាស​ចូល​កាន់ មុខតំណែង នាពេល​នេះ​ត្រូវ បន្ត​បេសកកម្ម​ចូលរួម​សហការ ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការ សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង គោរព​តាម​ឋានានុក្រម​ដឹកនាំ ស្រប​តាម​ការបែងចែ​កភារ កិច្ច​ទទួលខុសត្រូវ​ឱ្យ​បានល្អ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា តាម​ប្រកាស​របស់​ក្រសួង​មហា ផ្ទៃ​លេខ ៣៤៦៧ ប្រក ចុះ​ថ្ងៃ ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ ត្រូវបាន​ផ្ទេរ​ភារកិច្ច​លោក ចាប ណុល ឋានន្តរស័ក្កិ​នាយ ក្រមការ​ថ្នាក់​លេខ​៣ ពី​អភិ​- បាល​រង​នៃ​គណៈ​អភិបាល ស្រុក​រមាស​ហែក ឱ្យទៅ​កាន់ មុខដំណែង​ជា​អភិបាលរង​នៃ គណៈ​អភិបាល​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com