ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌដង្កោ ចុះសួរសុខទុក្ខ​សមាជិក ដែល​មាន​ជំងឺ​គ្រោះ​ក្នុង​តម្រង​នោម​!

ក្រុមការងារ អាវុធហត្ថ​ខណ្ឌដង្កោ ចុះសួរសុខទុក្ខ​សមាជិក ដែល​មាន​ជំងឺ​គ្រោះ​ក្នុង​តម្រង​នោម​!

​នា​ព្រឹក ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​ថវិកា និង​អំណោយ​មួយចំនួន ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ទោ ផល នី សមាជិក​អាវុធហត្ថ​ខណ្ឌដង្កោ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើ​ការព្យាបាល​ដោយ​វះកាត់​គ្រោះ​ក្នុង​តម្រង​នោម នា​ពេលកន្លងមក​។​

​ក្នុងឱកាស​នោះ ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានដូចជា ទឹកក្រូច ០១​កេស​, ភេសជ្ជៈ ZORUS ០១​កេស​, សាប៊ូកក់សក់ ០១​ដប​, សាប៊ូ​ដុស​ខ្លួន ០១​ដប​, ថ្នាំ​ដុសធ្មេញ ០១​ប្រអប់​, ម្សៅ​សាប៊ូ ០១​កញ្ចប់​, ធូប​មូស ០១​ប្រអប់ ព្រមទាំង​អំណោយ​របស់ លោក​មេបញ្ជាការ​ខណ្ឌដង្កោ រួមមាន​៖ ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ ០១​ការុង​, ភេសជ្ជៈ ០១​កេស​, កន្សែងពោះគោ ០១ រួម​និង​សម្ភារ​មួយចំនួនទៀត ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com