ទាន់ហេតុការណ៍
0

ក្បាលដី​ចំនួន​៧​ភូមិ ស្ថិតក្នុង​ស្រុក​អង្គស្នួល ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

ក្បាលដី​ចំនួន​៧​ភូមិ ស្ថិតក្នុង​ស្រុក​អង្គស្នួល ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

​ខេត្ត​កណ្តាល​៖​ក្បាលដី​ចំនួន​៧​ភូមិ គឺ​ភូមិ​ត្រពាំង​អណ្ដែង ភូមិ​ត្រពាំង​រាំង ភូមិ​ស្រែ​កណ្ដោល ភូមិ​ត្រពាំង​ស្មាច់ ភូមិ​ត្រពាំង​ទៃ ភូមិ​ជោ​ទ្រា​ច និង​ភូមិ​តា​ប្រាប ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ស្មើ​និង​៤,០៨៥​ក្បាលដី ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ​២០២៣ ដែល​មាន​ទីតាំង​ស្ថិតក្នុង​វត្ត​ទន្លេ​អ៊ុំ​។

​លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​អំពា​វនា​ប​ដល់​បងប្អូន​ដែល​មាន​ដី​ក្នុង​ភូមិ​ខាងលើ​សូម​អញ្ជើញ​មក​ពិនិត្យ​ទិន្នន័យ​ក្បាល​ដី​អោយ​បាន​គ្រប់ៗ​គ្នា​ចៀសវាង​ខុស​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទំហំ​ដី រឺ​ប្រភេទ​ដី​ជា​ដើម និង​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ដី​តំបន់​នេះ​មក​ពិនិត្យ​ទិន្នន័យ​ក្បាល​អោយបាន​គ្រប់ៗ​គ្នា ។

​លោក​បន្តថា​៖​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នាពេលនេះ​គឺ​មាន​រយៈពេល ១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ដល់​ថ្ងៃ​ទី ១៣​ខែ​មេសា ឆ្នាំ​២០២៣ ដោយ​គិត​បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។

​លោក​បាន​បន្ថែមថា​៖ ក្នុងពេល​១៥​ថ្ងៃនេះ​ជា​ការកំណត់​ចុង​ក្រោយ​សម្រាប់​អ្នក​កាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ​មក​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ទិន្នន័យ​ក្បាល​ដី​របស់​បងប្អូន ពិតជា​ត្រឹមត្រូវ​ដែរ​រឺ​ទេ​ប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ​ដូចជា ខុស​ឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំ​ដី និង​ប្រភេទ​ទ្រព្យ​ជា​ដើម​នោះ​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើ​សុំ​កែតម្រូវ​ក្នុងកំឡុងពេល​១៥​នេះ ក្រោយ​ពី​ការបិទ​ផ្សាយ​នេះ​ចប់​ជា​ស្ថាពរ អ្នក​កាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​មិន​អាច​តវ៉ា​បាន​ទៀតឡើយ​។ អាស្រ័យ​ហេតុ​នេះ​ក្រោយពេល​១៥ ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មក​ពិនិត្យ​ទិន្នន័យ​ក្បាលដី​អោយបាន​គ្រប់ៗ​គ្នា​។

​លោក សាន វណ្ណ​ធុល អភិបាលរង​ស្រុក​អង្គស្នួល​
​បាន​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​អ្នក​កាន់កាប់​ដីធ្លី​នៅ​ក្នុង​ភូមិ​ទាំង​៧​ខាងលើ សូម​បង្ក​លក្ខណៈ​ផ្ដល់​ភាពងាយស្រួល និង​ចូលរួម​សហការ​អោយបាន​រលូន​ជាមួយ​ក្រុមការងា​ចុះបញ្ជី​ដីធ្លី ដើម្បីអោយ​ការអនុវត្ត​តាម​និតិ​វិធី នៃ​ការចុះបញ្ជី​ដីធ្លី​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​បញ្ជាក់​ពី​សិទ្ធិ​ជា​ម្ចាស់​ដី​ពិតប្រាកដ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com