ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលា ប្រជុំសាលាស្រុកភ្នំស្រុកបាន ធ្វើពិធីប្រកាសមុខតំណែង ប្រធានមន្ទីរពេទ្យបង្អែកស្រុក ភ្នំស្រុក និងអនុប្រធាន មន្ទីរ ពេទ្យដែលមានការចូលរួម មន្ត្រីថ្នាក់ខេត្ត ឯកឧត្តម អ៊ុំ- រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក លោក ឡេច័ន្ទ សង្វាត អនុប្រធាន មន្ទីរសុខាភិបាលខេត្ត សមា- ជិកក្រុមប្រឹក្សាស្រុក និងកង កម្លាំងប្រដាប់អាវុធនានា ជុំវិញស្រុក លោកគ្រូ អ្នកគ្រូ ពេទ្យ សិស្សានុសិស្ស ប្រជា- ពលរដ្ឋជាច្រើនរយនាក់បាន ចូលរួម ។
ក្នុងនោះមន្ត្រីសាលាខេត្ត ម្នាក់បានឡើងសេចក្តីប្រកាស តែងតាំងមន្ត្រីរាជការរបស់រដ្ឋ បាលខេត្តលេខ ០១៩,១៩ ដ កតត សម្រេចតែងតាំងលោក ថំ សារឹម ជាប្រធានមន្ទីរពេទ្យ បង្អែកស្រុកភ្នំស្រុក និងលោក ឈិន សុវណ្ណារិទ្ធ អនុប្រធាន មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ចាប់ពីថ្ងៃប្រកាសនេះតទៅ។
ឯកឧត្តម អ៊ុំ រាត្រី បាន មានប្រសាសន៍ដែរថា ដើម្បី កែលំអរាល់ចំណុចខ្វះខាត របស់លោកគ្រូពេទ្យទាំងអស់ ក្នុងការផ្តល់សេវាសាធារណៈ វិជ្ជាជីវៈឱ្យកាន់តែមានគុណ ភាពនិងប្រសិទ្ធភាពឱ្យកាន់តែ ល្អឡើងនោះ លោកគ្រូពេទ្យ ទាំងអស់ ត្រូវបម្រើប្រជាពល រដ្ឋឱ្យកាន់តែខ្លាំងជាងមុន ដើម្បីសុខភាពប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើងដើម្បីរួម ចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជា ពលរដ្ឋផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី បាន បញ្ជាក់ទៀតថាក្រុមគ្រូពេទ្យ ទាំងអស់ត្រូវចូលរួមកសាងនូវ សមិទ្ធផលលើការងារដែល មន្ទីរពេទ្យដើម្បីរួមជាមួយដៃ គូអភិវឌ្ឍន៍ក្នុងការផ្តល់សេវា សាធារណៈដល់ប្រជាពលរដ្ឋ និងជាឱកាសធ្វើការផ្សព្វផ្សាយ ដល់សាធារណៈប្រជាជន សហគមន៍ដើម្បីស្វែងយល់ឱ្យ កាន់តែច្បាស់អំពីផែនការយុទ្ធ សាស្ត្រលើវិស័យសុខាភិបាល ដែលត្រូវយកទៅអនុវត្តដោយ ឈរលើគោលការណ៍ទទួល ខុសត្រូវឱ្យមានប្រសិទ្ធភាព គុណភាព និងសមធម៌ ដើម្បី រួមចំណែកកាត់បន្ថយភាពក្រី ក្ររបស់ប្រជាពលរដ្ឋ ៕