ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាត​ឲ្យ​អតីតនាយ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ចូលជួប​សម្តែង​ការ​នឹករលឹក​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាត​ឲ្យ​អតីតនាយ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ចូលជួប​សម្តែង​ការ​នឹករលឹក​!

ដោយ​មាន​ការស្នើសុំ​ពី​អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ អតីត​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូល​សោធន​និវត្តន៍ ក្នុង​ឆ្នាំ​២០២៣​នេះ ក៏ដូចជា អ្នក​ដែល​បាន​ចូល​និវត្ត ក្នុង​អំឡុក ការរីក​រាល នៃ​ជំងឺ​កូវី​ដ​១៩ ចូលជួប​សម្តែង​ការ​នឹករលឹក និង​រំលឹក​ពី​អនុស្សាវរីយ៍​មួយចំនួន កាល​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មុនពេល​លោក​ផ្លាស់​មក​ទទួល តំណែង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣​។​

​ក្នុងនាម​ធ្លាប់ជា​មេបញ្ជាការ​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​មនោសញ្ចេតនា រំភើប​រីករាយ ឥតឧបមា ដែល​បាន​ជួប​ជាមួយ អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​របស់​លោក​គ្រប់គ្នា ដោយ​លោក​បាន​សំណេះសំណាល​សួរសុខទុក្ខ​ទាំង​សា​ម៉ី​ខ្លួន ក៏​ដូចជា​ក្រុម​គ្រួសារ ព្រមទាំង​បង្ហាញ​នូវ​ក្តី​នឹករឭក​យ៉ាង​ជ្រាលជ្រៅ ទាំង​ចំពោះ​នាយទាហាន​ដែល​បាន​ចូលនិវត្តន៍​ហើយ ទាំង​អ្នក​ដែល​កំពុង​នៅ​បម្រើ​ការងារ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​យ៉ាងច្រើន​ក្នុង​រយៈកាល​កន្លងមក​។ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូល​សោធន​និវត្តន៍​ទាំងអស់ ត្រូវ​ចេះ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ថែទាំ​សុខភាព​ឲ្យបាន​ល្អ សម្រាប់​ទៅ​ថ្ងៃ​អនាគត ព្រមទាំង​បាន​ផ្តល់​សម្ភារៈ​ថវិកា មួយចំនួន ជូន​ដល់​ពួកគាត់​គ្រប់គ្នា ទុក​ជា​ចំណងដៃ យក​ត្រឡប់​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​វិញ​ផង​ដែរ​៕
#PhnomPenhGRK

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com