ទាន់ហេតុការណ៍
0

វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន

វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន

នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​មីនា ឆ្នាំ ២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​ច្បង​របស់ លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង បាន​ចូលរួម នៅក្នុង​ពិធី​សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​រីករាយ​) ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។​

​គួរបញ្ជាក់​ថា កងទ័ព​កម្ពុជា​-​ចិន បាន​សហការ​រួមគ្នា​បើក​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២៣ ជា​លើក​ទី​៥ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ទោ ឈិន មិន​ធា​នន នាយរង​សេនាធិការ​កងទ័ពជើងគោក​តំបន់​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។ នៅក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា មាន​កងទ័ព​ចូលរួម​ផ្ទាល់​ចំនួន ៥៨ ៣​នាក់ ដោយឡែក​កងទ័ព​ចិន​មាន​ចំនួន ២៥៧​នាក់​ ។

​សមយុទ្ធ​នាគ​មាស​នេះ នឹង​ធ្វើឡើង​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ដល់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣​ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ការជួយ​សង្គ្រោះ​មនុស្សធម៌ នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​» ស្ថិត​នៅ​មជ្ឃមណ្ឌល​ហ្វឹកហ្វឺន​របស់​កងរា​ជ​អាវុធហត្ថ (​ភ្នំ​ជុំ​រីករាយ​) ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com