ភ្នំពេញថ្ងៃទី 23ខែកក្កដាឆ្នាំ 2020
សែលកាតដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរបានប្រកាសក្នុងថ្ងៃនេះនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃជាទិន្នន័យអ៊ីនធើណិតនាទីសម្រាប់តេចេញនិងសារជូនដល់អតិថិជនដែលកំពុងប្រើប្រាស់Cellcard 4U ទាំងអស់។
ការផ្តល់ជូនពិសេសនេះគឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជននិងដើម្បីតបស្នងជូនដល់សហគមន៍មូលដ្ឋានដែលកំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់នាពេលបច្ចុប្បន្ននេះ។
នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញនិងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។
អតិថិជនប្រើប្រាស់គម្រោងCellcard 4U ទាំងអស់នឹងអាចទទួលបានកាដូនេះដរាបណាពួកគាត់នៅតែជាអតិថិជនសកម្មរបស់គម្រោងមួយនេះ។
លោកអៀនវ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថាគម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសដូចជាការឱ្យយកទិន្នន័យនៅសល់ទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់វ័យនៅទូទាំងប្រទេសកម្ពុជា។
“តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថាការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃជាមធ្យមកំពុងតែមានការកើនឡើងខ្លាំងស្របពេលដែលពលរដ្ឋខ្មែរយើងបានចំណាយពេលកំសាន្តអារម្មណ៍និងសិក្សាតាមអនឡាញកាន់តែច្រើនឡើងៗ”។
“តាមរយៈការផ្តល់ជូនកាដូចុងសប្តាហ៍ដោយឥតគិតថ្លៃយើងចង់ឱ្យអ្នកប្រើប្រាស់ទាំងក្មេងនិងចាស់កាន់តែច្រើនឡើងទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់របស់បណ្តាញទូរស័ព្ទចល័តសែលកាតក៏ដូចជារីករាយជាមួយការកំសាន្តតាមអនឡាញទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់”។
លោកវ៉ាតសុនបានថ្លែងទៀតថាការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះនឹងជួយអតិថិជនឱ្យរីករាយជាមួយការចូលទស្សនាគេហទំព័រទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រីប្រើប្រាស់បណ្តាញសង្គមលេងហ្គេមសិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូជាមួយក្រុមគ្រួសារនិងមិត្តភក្តិបានយ៉ាងរលូនបំផុត។
ការផ្តល់ជូនកាដូចុងសប្តាហ៍ដោយឥតគិតថ្លៃនេះត្រូវបានរៀបចំធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសែលកាតបានបើកដំណើរការកម្មវិធីផ្តល់ជូនពិសេសសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាផ្សារទំនើបឡាក់គីក្នុងរាជធានីភ្នំពេញ។កម្មវិធីផ្តល់ជូនពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះនិងជួយលើកកម្ពស់ដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។
កម្មវិធីប្រូម៉ូសិនពិសេសនេះមានផ្តល់ជូននូវកញ្ចប់ដំណើរកំសាន្តចំនួន 11រង្វាន់ដោយក្នុងនោះរួមមានទាំងរង្វាន់ពិសេសដែលជាការស្នាក់នៅរយៈពេល 2 យប់នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញផងដែរ៕