ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១២

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១២

​នា​ព្រឹក ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ តំណាងឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល ជាមួយ​អាវុធហត្ថ​នារី​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២៩​នាក់ ព្រមទាំង​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​អង្គភាព​ចំនួន​៤​នាក់ សរុប​៣៣​នាក់ ដើម្បី​សម្តែង​ការអបអរសាទរ ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ (៨ មីនា ១៩១១ – ៨ មីនា ២០២៣) ក្រោម​ប្រធានបទ “​ស្ត្រី​រួមគ្នា រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ចអភិវឌ្ឍន៍ ក្នុង​យុគសម័យ​ឌីជីថល​” និង​ចូលរួម​លើកស្ទួយ​ដល់​កិត្យានុភាព​សម្រាប់​នារី​ផងដែរ​។ តម្លៃ​នៃ​ការចូលរួម​របស់​ស្ត្រី គឺ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការថែរក្សា​សុខសន្តិភាព ក៏ដូចជា​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុងកា​រ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​នាំយក​អំណោយ​អនុស្សាវរីយ៍​របស់​លោក​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ដល់​នារី​ទាំង​៣៣​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com