ទាន់ហេតុការណ៍
0

អបអរសាទរ ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” ​និង​ព្រឹត្តិការណ៍​សម្ដែង​កីឡា​មិត្តភាព​គាំទ្រ​យុទ្ធនាការ Beyond the Games ក្រោម​មូលបទ “​បេះដូង​លោត​ក្នុង​ចង្វា​ក់ត​មួយ​”

អបអរសាទរ ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” ​និង​ព្រឹត្តិការណ៍​សម្ដែង​កីឡា​មិត្តភាព​គាំទ្រ​យុទ្ធនាការ Beyond the Games ក្រោម​មូលបទ “​បេះដូង​លោត​ក្នុង​ចង្វា​ក់ត​មួយ​”

ខេត្ត​កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល បានចាត់ទុក ព្រឹត្តិការណ៍​កីឡាបាល់ទាត់ និង​ការសម្ដែង​កីឡា​មិត្តភាព​គាំទ្រ​យុទ្ធនាការ Byond the games ដែល​បាន​ប្រព្រឹត្តិ​យ៉ាង​អធិកអធម​នា​ឱកាស​នេះ គឺ​ដើម្បី​អបអរសាទរ​ក្នុង​ការត្រៀម​ឆ្ពោះ ទៅកាន់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​ទង់ជាតិ​កម្ពុជា​នឹង​អណ្ដែត​ឡើង​ប្រកប​ដោយ​មោទកភាព ក្នុងនាម​ជា​ប្រជាជាតិ ដែល​មាន​អរិយធម៌ វប្បធម៌ ដ៏​ល្បី​រន្ទឺ និង​ចំណាស់​មួយ​ក្នុង​សកលលោក ដែល​នៅសល់​តែ​៦៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) ដែល​ជា​ការប្រកួត​កម្រិត​អន្តរជាតិ ដ៏​ធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នេះ​គឺជា​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ​មួយទៀត ក្នុង​វិស័យ កីឡា​ដែល​កម្ពុជា​រង់ចាំ​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល ៦៤ ឆ្នាំ​មកហើយ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” និង​ព្រឹត្តិការណ៍​សម្ដែង​កីឡា​មិត្តភាព​គាំទ្រ​យុទ្ធនាការ Beyond the Games ក្រោម​មូលបទ “​បេះដូង​លោត​ក្នុង​ចង្វា​ក់ត​មួយ​” នៅ​ពហុកីឡាដ្ឋាន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ អភិបាលក្រុង​-​ស្រុក មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ សិស្សានុសិស្ស យុវជន​កាយ​រិទ្ធ និង​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ជាច្រើន​រូប​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Kong_Sophorn Cup លើក​ទី​២ ឆ្នាំ ២០២៣​នេះ បាន​ផ្ដល់​ឱកាស​ល្អ​សម្រាប់ ការផ្លាស់ប្តូរ​បច្ចេកទេស និង​បទពិសោធ ជួយ​បំផុសស្មារតី​មហាជន​ឱ្យ​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា និង​លើកកម្ពស់​កិត្តិសព្ទ​កីឡា​របស់​ជាតិ​ឱ្យ​កាន់តែ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​យុវជន យុវនារី ខេត្ត​កណ្តាល ដែល​ជា​មនុស្ស​ជំនាន់​ក្រោយ ពោរពេញ​ដោយ​សក្តានុពល ថាមពល ដែល បាន​យក​វិស័យ​កីឡា ជា​ភាសា​ការទូត​កសាង​ទំនាក់ទំនង ការពង្រឹង​សាមគ្គីភាព និង​មិត្តភាព ដែល​ការណ៍​នេះ​បាន​រួមចំណែក​ដល់​ការបង្កើន​មូលធន​សង្គម និង​ការសម្រេច​បាន​សុខដុម​នី​យ កម្ម​ក្នុង​សង្គម​ជាតិ ។​

​បន្ថែម​លើ​នេះ​ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ក្រុម​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​បង្កើន​សមត្ថភាព ហ្វឹកហាត់ អោយបាន​ខ្លាំងក្លា​ថែម​ទៀត ត្រូវខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ក្រុម និង​ខ្លួនឯង​ផ្ទាល់ អោយ​កាន់តែ​មាន​ភាព​រីកចំរើន និង​ពូកែ​ដើម្បី​ទទួលបាន​ជ័យជំនះ​ក្នុង​ការប្រកួត​។​

​សូមបញ្ជាក់​ថា Beyond The Games គឺ​លើស​ពី​កីឡា លើស​ពី​ការប្រកួត Beyond The Games គឺ​ចង់​បង្ហាញ​ទៅកាន់​សង្គមជាតិ និង​ពិភពលោក​ថា កីឡា​ផ្សាភ្ជាប់​នឹង​វប្បធម៌​មរតក​ជាតិ​, កីឡា​ផ្សារភ្ជាប់​សន្តិភាព និង​ការអភិវឌ្ឍ​, កីឡា​ផ្សារភ្ជាប់​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​។​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com