ទាន់ហេតុការណ៍
0

ក្រុមចោរឆក់​០៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុមចោរឆក់​០៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៧៖៥០​នាទី ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់ គ្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជា​ជនជាតិ​ចិន កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​ស​ហព​ន្ធ័​រុស្សី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​០៣​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ ឆន ប៊ុន​ឆាយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​ត្រពាំង​មាស ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ វ៉ាន់ ថា​រ៉ាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ន្ន ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ សូ ដេវីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​សហគមន៍​កៃ​ណ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច អាវុធហត្ថ​ចាប់យក​វត្ថុតាង ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក ៖ ១.​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JK-4885 (​ម៉ូតូ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​), ២.​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ JQ-1276 (​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​), រួម​នឹង​សម្ភារ​មួយចំនួនទៀត​។

​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៥ ពួកខ្លួន មាន​គ្នា​០៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ចំនួន​៣​គ្រឿង ចេញ​ធ្វើ​សកម្មភាព​ឆក់ លុះ​ពេល​ជិះ​ហួស​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្តិច ពួកខ្លួន​បាន​ឃើញ​ស្ត្រី​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ម្នាក់ កំពុង​ដើរ​តាមផ្លូវ មាន​ស្ពាយ​កាបូប ពួក​ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទៅលើ​ស្ត្រី​ជនរងគ្រោះ​នោះ ចំនួន​០២​លើក​ទើប​បាន​សម្រេច ដោយ​ដំបូង​ឡើយ ចូល​ធ្វើ​សកម្មភាព ០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង តែ​ពុំ​បាន​សម្រេច​ព្រោះ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ឃើញ​ដូចនេះ បក្ខពួក​ម្នាក់​ទៀត​ដែល​នៅ​ពីក្រោយ ជិះ​ម៉ូតូ​០១​គ្រឿង​ម្នាក់ឯង បាន​បន្ត​ធ្វើ​សកម្មភាព​ឆក់​ម្តងទៀត រហូត​បាន​សម្រេច រួច​ក៏​នាំគ្នា​ជិះ​គេចខ្លួន​រៀងៗ​ខ្លួន​។ លុះ​មកដល់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៦​និង​០០​នាទី ខណៈ​ពេល​ពួក​ខ្លួន​កំពុង​ជួបជុំគ្នា​នៅ​ផ្ទះ​មិត្តភក្តិ ក៏​ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ចុះ​មក​ឃាត់​ពួកខ្លួន​តែម្តង​។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ឈ្មោះ ឆន ប៊ុន​ឆាយ បានបញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល​មួយ​ឆ្នាំ ពីបទ​លួច​ទូរស័ព្ទដៃ និង ជនសង្ស័យ​ឈ្មោះ វ៉ាន់ ថា​រ៉ាត់ បានបញ្ជាក់​ថា កាលពី​អំឡុង ឆ្នាំ​២០២០ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល​មួយ​ឆ្នាំ​កន្លះ ពី​បទ​ឆក់​កាបូប​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com