ទាន់ហេតុការណ៍
0

​រដ្ឋបាល​ខេត្ត​កំពត​ប្រារឰ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨​ឆ្នាំ​២០២០​ក្រោម ប្រធានបទ​“​ទីក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​”

​រដ្ឋបាល​ខេត្ត​កំពត​ប្រារឰ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨​ឆ្នាំ​២០២០​ក្រោម ប្រធានបទ​“​ទីក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូបអាហារ​ស្អាត​”

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់ អាវុធ អាជ្ញាធរ ក្រុង​សង្កាត់ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១៤០០​នាក់ បានរួម​គ្នា​ប្រារឰ​អបអរ​ទិវា ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨ ឆ្នាំ​២០២០​ក្រោម​ប្រធានបទ​“​ទីក្រុង​ស្អាត​ទីក្រុង​ដែលមាន វិថី​ម្ហូបអាហារ​ស្អាត​”​ដោយ ទិវា​នេះ​បាន​រៀបចំ​ឡើង​នៅ ពហុ​កីឡដ្ឋាន​ខេត្ត​កំពត​ក្រោម អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​កំពត ។​

​ក្នុង​ទិវា​នេះ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​បានបញ្ជាក់​ថា ការ ប្រារឰ​អបអរ​ទិវា​ជាតិ​ទីក្រុង ស្អាត​នាពេលនេះ​គឺ​ក្នុង​គោល បំណង​ផ្សព្វផ្សាយ​និង​បញ្ជ្រាប ការយល់ដឹង​អំពី​ទីក្រុង​ស្អាត ពិសេស​ការ​បំផុសស្មារតី​ដល់ ប្រជាពលរដ្ឋ​ឱ្យ​មាន​ការចូល រួម​សម្អាត​ទីក្រុង​កំពត​ឱ្យមាន សោភ័ណភាព​ស្រស់បំព្រង សក្តិសម​ជា​ទីក្រុង​ដែល​ទទួល បាន​ជ័យលាភី​ផ្ការំដួល​បី​ទង និង​ជ័យលាភី​ទីក្រុង​ទេស ចរណ៍​ស្អាត​អាស៊ាន ។​

​ឯកឧត្តម អភិបាល​ខេត្ត​ក៏ បាន​អាន​សារលិខិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង​ជា​ប្រធាន កិត្តិយស​នៃ​គណៈកម្មាធិការ ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ក្នុង ឱកាស​អបអរសាទរ​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​៨​ឆ្នាំ​២០ ២០ ដែល​ក្នុង​សារលិខិត​របស់ សម្តេច​តេជោ មាន​ខ្លឹមសារ ជា​អាទិ៍​ថា​ក្នុង​ស្មារតី​ឆ្លើយតប ទៅ​នឹង​ការវិវត្ត​និង​និន្នាការ អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ បន្ត​យកចិត្តទុកដាក់​លើ​ការ ដាក់​ចេញ​និង​អនុវត្ត​នូវ​គោល នយោបាយ​និង​យុទ្ធសាស្ត្រ​អភិ វឌ្ឍន៍​ជាតិ​នានា​ដោយ​ឈរលើ មូលដ្ឋាន​សំខាន់ ពីរ​ដែល​ត្រូវ គិតគូរ​ស្របពេល​គ្នា គឺ​ការ បង្កើន​ឧត្តមភាព​ប្រកួតប្រជែង និង​ការធានា​និរន្តរភាព​នៃ​ការ អភិវឌ្ឍ ។ ឈរ​លើ​មូលដ្ឋាន នេះ​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នៅ យុទ្ធនាការ​ទីក្រុង​ស្អាត​រមណី យដ្ឋា​ន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ​ដែល​ជា​យុទ្ធ សាស្ត្រ​ដ៏​សមស្រប​ក្នុង​ការ​ចូល រួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង​នឹង​នាំ​កម្ពុជា ឆ្ពោះទៅរក​ភាព​ស្អាត​បៃតង និង​ប្រកបដោយ​សុវត្ថិភាព ខ្ពស់ ។​

​ទិវា​ជាតិ ទីក្រុង​ស្អាត ឆ្នាំ ទី​៨​នៃ​ប្រធានបទ​“​ទីក្រុង ស្អាត​ទីក្រុង​ដែល​មាន​វិថី​ម្ហូប អាហារ​ស្អាត​”​គឺជា​ការឆ្លុះ បញ្ចាំង​យ៉ាងច្បាស់​ថា​វិថី​ម្ហូប អាហារ​គឺជា​ផលិតផល​ទេស ចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​អាច​ផ្តល់​នូវ​បទពិសោធន៍ និង​ការចងចាំ​សម្រាប់​ភ្ញៀវ ទេសចរណ៍​ដែល​ជា​ទូទៅ ទេសចរណ៍​តែងតែ​ប្រាថ្នា​ចង់ ដើរ​កម្សាន្ត​និង​ទទួលទាន​ម្ហូប អាហារ ដែល​ប្រកបដោយ អនាម័យ​និង​ជឿទុកចិត្ត ខណៈ ដែល​វិថី​ម្ហូបអាហារ​ក៏​ជា​ផ្នែក មួយ​នៃ​ទេសចរណ៍​ម្ហូបអាហារ ដែល​ផ្សារភ្ជាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច​មូលដ្ឋាន​ទៅ​នឹង​ជីវ ភាព​ប្រជាជន វប្បធម៌ និង ទំនៀម​ទំលាប់​ព្រមទាំង​ជួយ ជំរុញ​អាជីវកម្ម​ខ្នាត​តូច​បែប គ្រួសារ​ឱ្យ​រីកលូតលាស់​បាន យ៉ាង​មាន​ប្រសិទ្ធភាព ។ ជា ការពិត​វិស័យ​ទេសចរណ៍​និង ម្ហូបអាហារ​មាន​ទំនាក់ទំនង ជា​សារវ័ន្ត​ពីរ​គឺ​ម្ហូបអាហារ​ជា ផលិតផល​ទេសចរណ៍​ឬ​សេវា កម្ម​ទេសចរណ៍​និង​ម្ហូបអាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍ ដ៏​ទាក់ទាញ ។​

​សូមបញ្ជាក់​ថា ក្រុង កំពត​បន្ទាប់ពី​មាន​ការចូលរួម ប្រឡងប្រណាំង​ទីក្រុង​ស្អាត ថ្នាក់​ជាតិ​លើក​ទី​១(​ឆ្នាំ​២០១៥ -២០១៨)​និង​លើក​ទី​២(​ឆ្នាំ ២០១៩-២០២០)​ក្រុង​កំពត ទទួលបាន​ជ័យលាភី​រំដួល​បី ទង​ជាប់​គ្នា​ជាមួយ​គ្នា​នោះ ដែរ​ក្រុង​កំពត​ក៏​ទទួលបាន​ជ័យ លា​ភី ជា​ក្រុង​បេក្ខភាព ក្រុង បដិសណ្ឋារកិច្ច​ល្អ​ក្នុង​ការផ្តល់ សេវា​សាធារណៈ​ទទួលបាន ជ័យលាភី​ស្នាមញញឹម​ពីរ​និង ពានរង្វាន់​ជ័យលាភី​ទីក្រុង ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២(២០២០-២០២២) និង​ជា​ទីក្រុង​ដែល​មាន​វិថី​ម្ហូប អាហារ​ស្អាត​នាំឱ្យ​មាន​កម្មវិធី នា​ថ្ងៃនេះ ។​

​អង្គពិធី​បន្តប់​ពី​បាន​បញ្ចប់ ឯកឧត្តម ជាវ តា​យ អភិបាល ខេត្ត​រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រី រាជការ​កងកម្លាំងប្រដាប់អាវុធ សិស្ស​និស្សិត​ប្រជាពលរដ្ឋ​បាន អញ្ជើញ​ធ្វើ​ពលកម្ម​សម្អាត អនាម័យ​តាម​ដងផ្លូវ​សួន​សាធារណៈ​ក្នុង​ក្រុង​កំពត​ទាំង មូល ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com