ដោយព្រឹត្តិការណ៍នៃពិធី បុណ្យសមុទ្រលើកទី៨ ជុំទី២ ចុងឆ្នាំ២០១៩ដែលខេត្តកំពត ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀប ចំពិធីបុណ្យសមុទ្រលើកទី៨ជុំ ទី២ឆ្នាំ២០១៩ក្រោមកិច្ចដឹក នាំប្រជុំ ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត ។
កិច្ចប្រជុំនេះបានផ្តោតលើ ការចូលរួមមតិយោបល់ពិនិត្យ ពិភាក្សាលើគម្រោងផែនការ លម្អិតរបស់អនុគណៈកម្មការ នីមួយៗទាំង៦គឺៈ១-អនុគណៈ កម្មការពិព័រណ៍ សិល្បៈ និង សកម្មភាពកីឡាផ្សេងៗ,២- អនុគណៈកម្មការរៀបចំមហោ ស្រព ម្ហូបអាហារភេសជ្ជៈនិង អនាម័យបរិស្ថាន, ៣-អនុ គណៈកម្មការរៀបចំទីតាំង ប្រារឰពិធីនិងហេដ្ឋារចនា សម្ព័ន្ធ, ៤- អនុគណៈកម្មការ សន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ សាធារណៈនិងសង្គ្រោះ បន្ទាន់, ៥- អនុគណៈកម្មការ ខ្លឹមសារ ពិធីការ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា និង៦-អនុគណៈ កម្មការផ្គត់ផ្គង់ ។
បន្ទាប់ពីអនុគណៈកម្មការ ទាំង៦បានរាយការណ៍បង្ហាញ ពីគម្រោងផែនការលម្អិត ដែលត្រៀមក្នុងដំណើរការនៃ ការប្រព្រឹត្តក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពតខាងមុខនេះ ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពតបានបញ្ជាក់ថាៈពិធី បុណ្យសមុទ្រ លើកទី៨ជុំទី២ នៅចុងឆ្នាំ២០១៩នេះ ដែល ខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះ នោះ គឺធ្វើយ៉ាងណាឱ្យការ ប្រព្រឹត្តទៅនៃពិធីបុណ្យមួយ នេះ មានភាពកាន់តែល្អនិង ការចាប់អារម្មណ៍ព្រមទាំង ភាពទាក់ទាញកាន់តែប្រសើរ ឡើងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចប្រិយមិត្តភ្ញៀវទេសចរ ណ៍ជាតិ-អន្តរជាតិដែលត្រូវ បានមកចូលរួមកម្សាន្តស្រប តាមគម្រោងផែនការរបស់ ថ្នាក់ជាតិ ។
ដោយពេលវេលាកាន់ គៀកកិតមកដល់ផងនោះ ឯកឧត្តម អភិបាលខេត្តកំពត ក៏បានក្រើនរម្លឹក ណែនាំដល់ គ្រប់អនុគណៈកម្មការទាំង៦ ចាប់ពីពេលនេះតទៅត្រូវតែ ជំរុញលើកគម្រោងផែនការ លម្អិតរបស់អនុគណៈកម្មការ នីមួយៗជាការប្រញាប់ ហើយ គណៈកម្មការនីមួយៗក៏ត្រូវ បន្តឱ្យមានបើកកិច្ចប្រជុំបន្ថែម ទៀត ដោយដាក់ផែនការ ច្បាស់លាស់ពិសេសពាក់ព័ន្ធ ការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជាការចាំបាច់។
ជាមួយនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់ អនុគណៈកម្មការទាំង៦គឺត្រូវ តែហ៊ានលើកគម្រោងផែន ការវាយតម្លៃឱ្យត្រឹមត្រូវដើម្បី ឱ្យខេត្តមានមូលដ្ឋានទំលាក់ ប្រគល់លុយជូនសម្រាប់យក ទៅអនុវត្តផ្ទាល់តែម្តង ព្រោះ យើងមិនអាចយកមកគ្រប់ គ្រងឱ្យក្រុមហ៊ុននេះឬក្រុមហ៊ុន នោះ ដោយមិនមានការបែង ចែកនូវការទទួលខុសត្រូវរបស់ អនុគណៈកម្មការនីមួយៗដើម្បី គ្រប់គ្រងផ្ទាល់បានទេ ពោល គឺយើងធ្វើយ៉ាងម៉ិចឱ្យបានទាន់ ហើយបានល្អរលូនកុំរងចាំ ពេលវេលាគៀកនាំឱ្យយើង ធ្វើអីមិនចេញ។
សូមបញ្ជាក់ថាពិធីបុណ្យ សមុទ្រ លើកទី៨ជុំទី២ ដែល ខេត្តកំពត ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំឆ្នាំ ២០១៩នេះ គឺ ត្រូវ បានរាជរដ្ឋាភិបាលសម្រេច អនុញ្ញាតឱ្យធ្វើឡើង នៅថ្ងៃទី ២០-២១-២២ខែធ្នូ ២០១៩ ខាងមុខ ៕