នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខ តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ភូមិ ដើមមៀន សង្កាត់ដើមមៀន ខេត្តកណ្តាល ដោយមានការ ចូលរួមពីប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្តនិង មន្ទីរ អង្គភាព អាជ្ញាធរជុំវិញ ខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូប ផងដែរ ។
មានប្រសាសន៍ក្នុងពិធី សម្តេចក្រឡាហោមបានជំរុញ ឱ្យអាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវ បន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុក ដាក់ក្នុងការអនុវត្តន៍គោល នយោបាយ“ភូមិ-ឃុំមាន សុវត្ថិភាព”ឱ្យបានជាប់ជា ប្រចាំនៅគ្រប់មូលដ្ឋានដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានានៅតាមមូល ដ្ឋានរបស់ខ្លួន ។
សម្តេចក្រឡាហោម បាន ស្នើដល់អាជ្ញាធរខេត្តត្រូវលើក កម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពតម្លា ភាពនិងគណនេយ្យភាពដើម្បី ឆ្លើយតបតម្រូវការរបស់ប្រជា ពលរដ្ឋ ដែលកាន់តែមានការ កើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការ អភិវឌ្ឍរីកចម្រើនយ៉ាងឆាប់ រហ័ស ពិសេសការផ្តល់សេវា រដ្ឋបាលតាមរយៈអង្គភាពច្រក ចេញចូលតែមួយនិងត្រូវបន្ត រួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរនិងបញ្ហាប្រឈម នានា នៅតាមមូលដ្ឋានប្រកប ដោយតម្លាភាពគណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណើ សំណូមពរ និងបញ្ហា ប្រឈមដែលបានលើកឡើង ក្នុងវេទិកាសាធារណៈនានា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាលត្រូវ បានព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ចេញ ព្រះរាជក្រឹត្យតែងតាំងជា អភិបាលខេត្តកណ្តាលជំនួស ឯកឧត្តម ម៉ៅ ភិរុណ ត្រូវចូល និវត្តន៍សម្រេចផ្លាស់ប្តូរមកជា អភិបាលរងខេត្តកណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ ។