ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៦ ជូន​យោធិន និង​គ្រួសារ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៦ ជូន​យោធិន និង​គ្រួសារ​

ដោយ​អនុវត្ត​តាម​វិធាន​ការពារ​ជំងឺ​កូវី​ដ​១៩ របស់​ក្រសួង​សុខាភិបាល និង​អនុវត្ត​តាម​ការណែនាំរ​បស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៤-២៥-២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៦ ជូន​យោធិន និង​គ្រួសារ​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផងដែរ​។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ​ទាំងអស់​បាន​បង្ហាញ​នូវ​សេចក្តី​សប្បាយរីករាយ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូសទី​៦ (Sinovac) និង​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បាន​ឆាប់រហ័ស​ទាន់សភាពការណ៍​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com