កណ្តាល ៖ នៅក្នុងឱកាសប្រារព្ធពិធីហែរក្បួន អបអរសាទរ ការទទួលបានពានរង្វាន់ទីក្រុងស្អាតអាស៊ាន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯ,ឧ បណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា៖ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជាយើង ដោយទីក្រុងទេសចរណ៍របស់កម្ពុជា ចំនួន ៣ រួមមាន៖ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល ,ទីក្រុងកំពត ខេត្តកំពត ,និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលជ័យលាភី ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើង នៅទីក្រុងបេដាសេរីបេកាវ៉ាន់ ប្រទេសព្រុយណេ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត មានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីអបអរសាទរ ជ័យលាភី ទីក្រុងទេសចរណ៍អាស៊ាន នៅក្រុងតាខ្មៅ នាឱកាសនេះ គឺជាព្រឹត្តិការប្រកបដោយអត្ថន័យ និងមោទនភាពសំរាប់ប្រជាពលរដ្ឋ ខេត្តកណ្តាលរបស់យើង ហើយវាពិតជាកំលាំងចលករបន្ថែម រួមចំណែកបំផុស ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកំពស់ការអភិវឌ្ឍន៍ធម្មជាតិបៃតង ,ការផ្តល់បដិសណ្ឋារកិច្ចល្អ ដែលជាការចូលរួមចំណែក អភិវឌ្ឍន៍វិស័យទេសចេណ៍ និងការរីកចំរើននៃសង្គមជាតិ ។
ឯ,ឧ បានលើកឡើងទៀងថា ទន្ទឹមនឹងជ័យលាភីដែលយើងទទួលបាននេះ យើងក៍ត្រូវមានយុទ្ធសាស្ត្ររក្សាវាឱ្យបាន និងចំពោះមុខ សូមឱ្យប្រជាពលរដ្ឋ ទូទាំងខេត្តកណ្តាល ពិសេសពលរដ្ឋ ក្រុងតាខ្មៅ ចូលរួមបន្តការគាំទ្រ និងអនុវត្តឱ្យបានផុលផុស ប្រកបកដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ទីក្រុង ,តាមគេហដ្ឋាន ,ទីសាធារណៈក្នុងក្រុង ក្នុងខេត្ត ដើម្បីជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ សំដៅនូវភាពស្អាត និង ព៌ណបៃតង ប្រែក្លាយទីក្រុងយើង ទៅជាគោលដៅទេសចរណ៍ ប្រកបដោយការភាពទាក់ទាញ ។