ក្រុមហ៊ុនអាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការដើម្បីអភិវឌ្ឍ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប មួយហៅថា ទីក្រុងនាគ ស្ថិត នៅក្នុងទីក្រុងរណបតំបន់បឹង ទំពុន និងជើងឯក ជាមួយ ក្រុមហ៊ុន ខូសវ៉េបេ គ្រុប 9ជា សុេឹយា ពាយ អរៀផុប និង ក្រុមហ៊ុនស៊ីណូ បេ ខន់ស្ត្រាក់ សិន អ៊ីនវេសមេន 9ណ្សីឿ ពាយ ជៀនសតរុចតិនៀ នីវសេតមនេតប មកពីទីក្រុង ហុងកុង នៅថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ពិធីចុះហត្ថលេខាបាន ប្រារឰធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូកេត្រា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី ភ្នំពេញនិងថ្នាក់គ្រប់គ្រងជាន់ ខ្ពស់ក្រមហ៊ុនទាំងបី រួមមាន លោកឧកញ៉ា លឹម រស់ និង លោកឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាយអិនជី ហូលឌីង លោក ជហនេ ឍហិ ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន ខូស វ៉េបេ គ្រុប និងលោក ឍហុ នាង ឃិនៀងមិនង អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់ សិន អ៊ីនវេសមេន។
កិច្ចព្រមព្រៀងសហប្រតិ បត្តិការនេះនឹងចងសម្ព័ន្ធក្រុម ហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុង នាគនៅក្នុងតំបន់បឹងទំពុននិង ជើងឯកលើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន ដែលគ្រោង នឹងចាប់ផ្តើមក្នុងឆ្នាំ២០២០។
គម្រោងនេះនឹងពង្រីក គ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ហិកតា ។
ទីក្រុងរណបតំបន់បឹង ទំពុន និងជើងឯក ឬហៅថា អ៊ឹង ស៊ីធី 9ណីអ ជិតយប ដែល ជាទីតាំងគម្រោងទីក្រុងនាគ ត្រូវអភិវឌ្ឍគឺជាតំបន់មានការ រីកចម្រើនខ្លាំងខាងវិស័យធុរ កិច្ចចម្រុះនិងលក្ខណៈអំណោយ ផលល្អសម្រាប់ការអភិវឌ្ឍលំ នៅដ្ឋានមានភាពពេញលេញ សំបូរបែបជាទីក្រុងមានសុវត្ថិ ភាពនិងបរិស្ថានល្អប្រសើរជា មួយសួនច្បារនិងលំហរបៃតង នៅភាគខាងត្បូងរាជធានី ភ្នំពេញ ។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាយអិនជី ហូលឌីង លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលើកឡើងថា“ក្រុមហ៊ុន អាយអិនជីហូលឌីងបានទទួល គោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុង មកភាគខាងត្បូងដែលត្រូវ បានគេស្គាល់ថាទីក្រុង អ៊ឹង- ស៊ីធី 9ណីអ ជិតយប ”។
លោកឧកញ៉ាបញ្ជាក់ថា “ចក្ខុវិស័យរបស់យើង គឺឱ្យ ភ្នំពេញមានភាពសំបូរបែបរួម ផ្សំដោយហាងទំនិញ ការិយា ល័យធ្វើការនិងទីកន្លែងសំរាក លំហែរកំសាន្តប្រកបដោយ ភាពងាយស្រួល និងបរិស្ថាន ល្អប្រសើរបំផុត ។ ដោយបាន សង្កេតឃើញពីភាពជោគជ័យ នៃធុរកិច្ចរបស់ក្រុមហ៊ុន ខូស វ៉េបេ គ្រុប លើទីតាំងចំនួន ១០៩ កន្លែងក្នុងប្រទេសចិន និងទ្វីបអាស៊ីយើងខ្ញុំពិតជាមាន សេចក្តីរំភើបចំពោះសម្ព័ន្ធភាព និងកិច្ចការដែលក្រុមហ៊ុនយើង នឹងធ្វើរួមគ្នាដើម្បីបង្កើតឡើង នូវភាពអស្ចារ្យសំរាប់ទីក្រុង អ៊ឹង ស៊ីធី និងរាជធានីភ្នំពេញ”។
លោក ជហនេ ឍហិប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូស វ៉េបេ គ្រុប មកពីទីក្រុង ហុងកុងបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ នឹងរួម ចំណែកកសាងមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីមួយ ដែលជា ការឆ្លើយតបនឹងភាពរីកចំរើន ដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃប្រជាជន ក្នុងរាជធានីភ្នំពេញ ។
លោក ជហនេ ឍហិ បន្តថា បើគេក្រឡេកមើលទីក្រុង ឌូបៃ កាលពី២០ឆ្នាំមុន ទឹកដី នោះ គ្រាន់តែជាវាលខ្សាច់ ប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមាន ការអភិវឌ្ឍ និងការវិនិយោគ ទីនោះបានក្លាយជាទីក្រុង លំដាប់ពិភពលោក និងជា មណ្ឌលធុរកិច្ចដ៏សំខាន់នៃ តំបន់មជ្ឈឹមបូព៌ាក៏ដូចជា ទី ក្រុងមួយក្នុងចំណោមទីក្រុង ធំជាងគេបំផុតលើលោក។ ហេតុដូចនេះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីងនឹងជួយយើងកសាង មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី មួយនៅទីក្រុងភ្នំពេញដោយ មានផ្សារទំនើប មណ្ឌលរថ- យន្ត មណ្ឌលសំភារសំណង់ អគារស្នាក់នៅរួម មណ្ឌល អាហារខ្នាតអន្តរជាតិ លំនៅ ដ្ឋានគ្រួសារ និងអគារទំនើបៗ ជាមួយនឹងការរចនាយ៉ាង ពិសេស ។
នៅក្នុងឱកាសនោះ លោក ឍហ៊ានង ឃិនៀងមិនង អគ្គនាយកក្រុមហ៊ុន ស៊ីណូ បេខន់ស្ត្រាក់សិន អ៊ីនវេសមេន ដែលជាក្រុមហ៊ុនម៉ៅការសាង សង់សំរាប់គម្រោង“ទីក្រុង នាគ” បានគូសបញ្ជាក់ជូន អង្គពិធីថាៈ“គម្រោងទីក្រុង នាគនេះគឺជាគម្រោងដ៏សំខាន់ ដែលរួមគ្នាអភិវឌ្ឍដោយក្រុម ហ៊ុន អាយអិនជី ហូលឌីង, ក្រុមហ៊ុន ខូសវ៉េបេ គ្រុប និង ក្រុមហ៊ុនស៊ីណូ បេ ខន់ស្ត្រាក់ សិនអ៊ីនវេសមេន។ ទីក្រុងនេះ នឹងត្រូវរចនាឡើងជាមួយ គំនិតរចនាបែបសកលនិងរួម បញ្ចូលប្រព័ន្ធ បាះតិតា-ព៉ិល ដិនង ដែលកំពុងមានប្រជា- ប្រិយភាពក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវគំរូនៃការរស់ នៅប្រកបដោយគុណភាព ពោរពេញដោយរស្មីព្រះអាទិត្យ ភ្លៀង ភាពកក់ក្តៅនិងសេចក្តី រីករាយ ៕