ក្មេងស្ទាវ ២ក្រុម មកពី តំបន់ផ្សេងគ្នា បានមកផឹកស៊ី នៅក្លឹបកាឡាក់ស៊ី ស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយបានប៉ះ គ្នាមួយប្រាវ ប៉ុន្តែមិនបណ្តាល ឱ្យមាន របួសស្នាមទេ ។
បើយោងតាមការរៀប រាប់របស់ឈ្មោះ សាក់ វាស្នា ហៅង៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប បានឱ្យ ដឹងថា នៅយប់ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២០ពួកគេបាន នាំគ្នា៤នាក់ទៅផឹកស៊ីនឹងរាំង លេងក្នុងក្លឹបកាឡាក់ស៊ីមាន ឈ្មោះ ១-សាក់ វាស្នា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស, ២-រ៉េត ដូង ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ទិញ-លក់អេដចាយ, ៣-ទន់ បញ្ញា ភេទប្រុស អាយុ ១៩ ឆ្នាំ និង ទី៤-ហេង វិឆាយ ភេទប្រុស អាយុ១៩ឆ្នាំ កំពុង ផឹកស៊ី និងរាំលេង ស្រាប់តែ មានក្មេងស្ទាវ ១ក្រុមទៀត បានមកប៉ះសម្តីគ្នាក៏បានវាយ តបគ្នាមួយប្រាវ ប៉ុន្តែពុំមាន របួសស្នាមអ្វីទេ ។
បន្ទាប់ពី ប៉ះគ្នាហើយ ១ក្រុម ទៅបាត់ នៅ១ក្រុម ៤នាក់នេះ នៅផឹក បន្តដល់ម៉ោង២ៈ៣០នាទី យប់ដដែល ក៏ចេញទៅផ្ទះ វិញក៏ជួបហេតុការណ៍អាក្រក់ មួយទៀត ម្តុំខាងត្បូងមន្ទីរ ពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ប្រហែល ២០០ម៉ែត្រ ស្រាប់ តែឃើញម៉ូតូ ២គ្រឿង ដេញ ពីក្រោយមានគ្នា ៤នាក់ បាន កាន់កាំបិតផ្គាក់មកកាប់ទៅ លើឈ្មោះ ហេង វិឆាយ មួយ កាំបិតចំក្បាលហើយនាំគ្នារត់ បាត់អស់ ។
បន្ទាប់ពីមានរបួស ស្នាមហើយ ឈ្មោះ សាក់ វាស្នា ជាអ្នកឌុបឈ្មោះហេង វិឆាយ ក៏នាំទៅពេទ្យឯកជន ប៉ុន្តែដោយរបួសនោះធ្ងន់ពេក ក៏បញ្ជូនទៅពេទ្យបង្អែកខេត្ត សៀមរាបវិញ ប៉ុន្តែបានដាច់ ខ្យល់នៅតាមផ្លូវបាត់ទៅ ហើយ ។ បន្ទាប់ពីបញ្ជូនទៅ ពេទ្យហើយឈ្មោះសាក់ វាស្នា បានទៅប្រាប់ម្តាយជនរង គ្រោះ ហើយម្តាយជនរង គ្រោះក៏ប្រញាប់មកមើលកូន ដែរ តែកូនបានបាត់បង់ជីវិត ទៅហើយ ។
ក្រោយមកឈ្មោះ ហេង ស្រីកា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះរស់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជា ម្តាយជនរងគ្រោះឈ្មោះ ហេង វិឆាយ បានមកដាក់ ពាក្យបណ្តឹងនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ បន្ទាប់ ពីបានទទួលពាក្យបណ្តឹងពី ម្តាយជនរងគ្រោះភ្លាមកម្លាំង អធិការដ្ឋាននគរបាលក្រុង សៀមរាប ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ចាប់បានជន សង្ស័យ ៦នាក់, ១-វ៉ន វ៉ែន ភេទប្រុស អាយុ ២០ឆ្នាំ មុខ របរជាងភ្លើង,២-គង់សូរិយា ភេទប្រុស អាយុ ១៩ឆ្នាំ ,៣- ចំរើន គឹមចិន ភេទប្រុស អាយុ ១៨ឆ្នាំ, ៤-អ៊ុល ពិសិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ មុខ របរមិនពិតប្រាកដ, ៥-លិន ចំរើនរិទ្ធ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ និង ៦-ងួន ធារ៉ា ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។
អំពើហិង្សានេះជន សង្ស័យខាងលើបានសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេពិត ជាបានធ្វើសកម្មភាពទៅលើ ជនរងគ្រោះមែន ។ សមត្ថកិច្ច រឹបអូសបានវត្ថុតាងមានម៉ូតូ ២គ្រឿង(ហុងដាឌ្រីម)កាំបិត ផ្គាក់ ១និង ដាវ ១ដើម ។
លោកវរៈសេនីយ៍ឯក ណុប សារ៉ាត់ អធិការដ្ឋាននគរ បាលក្រុងសៀមរាបបានឱ្យដឹង កាលពីព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២០ នេមះថា ជនដៃ ដល់ឈ្មោះ ងួន ធារ៉ា ជាអ្នក កាប់ជនរងគ្រោះ១ផ្គាក់ផ្ទាល់ និងឈ្មោះ លុន ចំរើនរិទ្ធ បាន យកកាំបិតដាវវាយទៅលើ ជនរងគ្រោះ ១ដាវ ពីក្រោយ ខ្នង ។ លោកវរៈសេនីយ៍ឯក បន្តថាអំពើហិង្សានេះថា(ជា ឃាតកម្មគិតទុកជាមុន)។
នៅអំឡុងពេលនោះ ក៏ ឃើញ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួល បន្ទុកផ្នែកព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ តែលោកមិនបាន ផ្តល់បទសម្ភាសន៍អ្វី ដល់អ្នក កាសែតទេ គ្រាន់តែនិយាយ ថា យកថវិកាមួយចំនួនរបស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប និងថវិកា លោកផ្ទាល់ចំនួន២លានរៀល សម្រាប់ជួយលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបតែ ប៉ុណ្ណោះ ៕