លោក គៀង ចក់ អតីត ប្រធានគណៈកម្មការផ្សារ អូឡាំពិកបានប្រកាសចូលកាន់ តំណែងជាប្រធានគណៈកម្ម ការផ្សារដើមគ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួស លោក ឈួន ឆាយារឹទ្ធ ដែលត្រូវ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែង តាំងជានាយករងរដ្ឋបាល ខណ្ឌ៧មករា ។
ពិធីនេះបានធ្វើឡើងនៅ ទីស្នាក់ការផ្សារដើមគក្រោម វត្តមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ។
លោក គៀង ចក់ ជា ប្រធានគណៈកម្មការផ្សារ ដើមគទី១១ ។ លោកក៏ធ្លាប់ ធ្វើជាអនុប្រធាន ផ្សារដើមគ បានរយៈពេលជាង ៧ខែ មុន នឹងផ្លាស់ប្តូរទៅធ្វើប្រធាន ផ្សារអូឡាំពិក ។
លោកអភិបាលខណ្ឌ ឯក ឃុនដឿន បានណែនាំដល់ ប្រធានផ្សារដើមគ ដែលទើប ឡើងថ្មីត្រូវចេះសាមគ្គីផ្ទៃក្នុង ឱ្យបានល្អយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាប្រឈមជូនអាជី វករឱ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានត្រូវយកចិត្តទុកដាក់ ជាចម្បង ៕