កែប : លោកអភិបាលក្រុងកែបបានណែនាំទៅដល់បងប្អូនអាជីវករលក់ដូរ ឱ្យឈប់លក់នៅលើផ្លូវសាធារណៈ និងហាម មិនអោយលក់នៅលើផ្លូវ ចាប់ ពីថ្ងៃច័ន្ទ ដល់ថៃ្ងសុក្រ បើបងប្អូននៅ តែបន្តលក់ទៅទៀត កុំថាអាជ្ញាធរក្រុងខ្វះធម៌មេត្តា ហើយអាជ្ញាធរធ្លាប់ជូន ដំណឹង ជាច្រើនដងមកហើយ។
ប្រសាសន៍នេះលោក ខេង យ័ន អភិ បាលក្រុងកែប បានលើកឡើងនៅព្រឹកថ្ងៃទី 23 ខែធ្នូ ឆ្នាំ2022 នៅសាលប្រជុំសាលាក្រុង កែប។
លោកអភិបាលក្រុង បានមានប្រសា សន៍បន្តទៀតថា សូមបងប្អូនឈប់រត់ដេញហៅភ្ញៀវ តាមរថយន្ត ព្រោះ អីការរត់ហៅភ្ញៀវ តាមរថយន្តនេះ វាអាចបង្កឲ្យមាន ករណីគ្រោះថ្នាក់ចរា ចរណ៍ និងប៉ះពាល់ដល់សន្តិសុខសង្គមទៀតផង។
លោកអភិបាលក្រុង បានប្រាប់ទៅបងប្អូន អាជីវករលក់ដូរថា កុំលក់តម្លៃថ្លៃពេក ហើយកុំកោភ្ញៀវខ្លាំង ពេក ព្រោះខេត្តយើងគឺជាការទេស ចរណ៍ យើងចង់ឱ្យភ្ញៀវទេសចរណ៍មកលេងកម្សាន្ត នៅខេត្តយើងឱ្យបានច្រើន បើភ្ញៀវមកដើរ លេងច្រើ នអាជីវករយើង ក៏លក់ម្ហូបអាហារបានច្រើនដែរ បើយើងលក់ថ្លៃពេក ក៏ពុំមានភ្ញៀវ មកលេងនៅខេត្តយើងដែ ហើយបងប្អូន ក៏លក់មិនសូវដាច់ដែរ បើយើងលក់ក្នុងតម្លៃថោកភ្ញៀវក៏មកលេងច្រើនយើងលក់ក៏បានច្រើន។