ទាន់ហេតុការណ៍
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​មកពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំពត​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​មកពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំពត​

សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត​កំពត បានរៀបចំ កម្មវិធី​សំណេះសំណាល​និង សួរសុខទុក្ខ​អ្នកស្ម័គ្រចិត្ត​កាក បាទ​ក្រហម​កម្ពុជា ដែល​ពិធី នេះ​មាន​សមាជិក​អ្នកស្ម័គ្រចិត្ត មកពី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក បន្ទាយ​មាស​និង​ស្រុក​ដងទង់ ក្នុង​ខេត្ត​កំពត ក្រោម​អធិបតី ភាព ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សា​- ខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត និង​មាន ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​គណៈកម្មាធិកា​រ សាខា​និង​ក្រុម​ប្រតិបត្តិ​សាខា សរុប​ប្រមាណ​២៨៦​នាក់ ។​

​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សា ខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានចាត់ទុក​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​អ្នក​ស្ម័គ្រ ចិត្ត ក្រោម​ប្រធានបទ​ស្ម័គ្រចិត្ត ដើម្បី​អនាគត​ប្រកប​ដោយ​បរិ យា​ប័ន្ន នាពេលនេះ​គឺ​ជា​សក្ខី ភាព​បង្ហាញ​ពី​ការគាំទ្រ​និង លើកទឹកចិត្ត​មួយកម្រិត​ថែម ទៀត ដល់​អ្នក​ស្ម័គ្រចិត្ត​ដែល ជា​កម្លាំង​មនុស្សធម៌​ដ៏​មុត ស្រួច​ហើយ​មាន​សារៈសំខាន់ ក្នុង​ការបន្ត​បេសកកម្ម​ជួយ សហគមន៍ និង​ជន​ដែល​ងាយ រងគ្រោះ​នៅ​ក្នុង​ការឆ្លើយតប គ្រោះមហន្តរាយ​ផ្សេងៗ ហើយ​ក៏​ស្រប​ទៅនឹង​បរិបទ ជាតិ​និង​កាកបាទក្រហមកម្ពុជា ដើម្បី​សម្តែង​នូវ​ការ​អរគុណ និង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ពេលវេលា​របស់​អ្នក​ស្ម័គ្រ ចិត្ត​ដើម្បី​សកម្មភាព​មនុស្ស ធម៌​ដែលជា​ផ្នែក​មួយ​នៃ​ការ សម្រាល​ទុក្ខ​លំបាក​នៅតាម មូលដ្ឋាន ។​

​ឯកឧត្តម ជាវ តា​យ ក៏ បាន​ពាំនាំ​អំណរ​សាទរ​និង​ការ កោតសរសើរ ព្រម​ទាំង​ការ ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ជូន​ចំពោះ​គណៈ កម្មា​ធិ​ការ​សាខា​អនុសាខា ក្រុម​ប្រតិបត្តិ​ថ្នាក់​សាខា​អនុសាខា​អ្នកស្ម័គ្រចិត្ត​យុវជន កាកបាទ​ក្រហម​ដែល​បានផ្តល់ កិត្តិយស លះបង់​ពេលវេលា ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃ នេះ ដែល​ជា​សក្ខីភាព​នៃ​ការ ចូលរួម​គាំទ្រ​ដល់​សកម្មភាព មនុស្សធម៌​របស់​កាក​បាទ​ក្រហម កម្ពុជា ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ បានឧ​ប ត្ថ​ម្ភ​ថវិកា​សរុប​ចំនួន ៤,៥៨០ ,០០០​រៀល ជូន​ដល់​សមា ជិក​អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហម​ដែល​មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ដងទង់​និង​ស្រុក​បន្ទាយ មាស សរុប​ចំនួន ២២៩ នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​២​ម៉ឺន រៀល ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com