ទាន់ហេតុការណ៍
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣

​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ទីលាន​សម្តេច​តេជោ ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្តីសង្ឃឹម​»​។​

​ការដាក់ចេញ​នូវ​ប្រធានបទ​នេះ គឺ​សមស្រប​ជាមួយ​បរិបទ​កម្ពុជា ដែល​សន្តិភាព​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ បង្កើត​ជា​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​សម្រាប់​ប្រជាជន​ទាំងមូល​។ ក្នុងន័យនេះ សន្តិភាព គឺ​ពិតជា​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​ទ្រទ្រង់​ការអភិវឌ្ឍ​ប្រទេសជាតិ ខណៈ​ដែល​ក្តីសង្ឃឹម​ជាច្រើន​សម្រាប់​ពេល​អនាគត បាន​កំពុង​បង្កើត​ជា​កាលានុវត្តភាព​ច្រើន​ផ្តើមចេញ​ពី​សន្តិភាព​នេះ​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​បើក​បុណ្យ​សមុទ្រ​នេះ​ផងដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​អនុសាសន៍​សំខាន់ៗ ដូច​មាន​ភ្ជាប់​ជាមួយ​រូបភាព​ពិធី​បើក ខាងក្រោម​៖

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com