ទាន់ហេតុការណ៍
0

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​ទុន​ដល់​បុរស​កំសត់​ខ្វេរ​ដៃ​ជើង​មួយ​ចំហៀង​ម្នាក់ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​!

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​ទុន​ដល់​បុរស​កំសត់​ខ្វេរ​ដៃ​ជើង​មួយ​ចំហៀង​ម្នាក់ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​!

លោក អ៊ុយ ច​ន្នី អាយុ ២៩​ឆ្នាំ ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឲ្យ​មាន​ពិការភា​ព ដៃ​ជើង​មួយ​ចំហៀង ក្លាយទៅជា​ខ្វេរ បាត់បង​សមត្ថភាព​ការងារ​អស់​ពាក់កណ្តាល រស់​នៅក្នុង​ផ្ទះជួល ពីរ​នាក់​ប្រពន្ធ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ កន្លងមក​បុរស​រូប​នេះ ធ្លាប់​ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជួយ​ឧបត្ថម្ភ​អំណោយ​ជា​បន្តបន្ទាប់ រួមមាន​៖ សម្ភារៈ ថវិកា គ្រឿងឧបភោគ​បរិភោគ កង់​១​គ្រឿង និង ម៉ូតូ​០១​គ្រឿង សម្រាប់​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​និង​ការបំពេញ​ការងារ​។ តែ​ដោយសារ​មាន​ពិការភាព សមត្ថភាព​ការងារ​ទន់ខ្សោយ ធ្វើឲ្យ​ជីវភាព​នៅ​តែ​លំបា​កជួប​ការខ្វះខាត ប្អូនប្រុស អ៊ុយ ច​ន្នី បាន​ស្នើសុំ​ថវិកា​ចំនួន ៥៤​ម៉ឺន​រៀល ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្រាប់​ធ្វើ​ដើមទុន​ក្នុង​ការបើក​មុខរបរ​លក់​ភេសជ្ជៈ​តូច​មួយ​។

​ដោយ​មាន​ការអាណិតអាសូ​រ និង​សម្រេច​តាម​ការស្នើសុំ​របស់​ប្អូនប្រុស នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រៀបចំ​ក្រុមការងារ ប្រគល់​ថវិកា​ចំនួន ១,០០០,០០០៛ (​មួយ​លាន​រៀល​) ដើម្បី​សម្រួល​ដល់​ជីវភាព​គ្រួសារ​ប្អូនប្រុស អ៊ុយ ច​ន្នី និង​ជា​ការចែករំលែក​ជួយ​អ្នក​ដែល​ចេះ​តស៊ូ​ពិត​ប្រា​ដ​ក្នុង​គ្រា​លំបាក​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com