(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០,០០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក-លោកស្រីប្រធានទីរួមផ្សារទាំង៣៕