ទាន់ហេតុការណ៍
0

ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ មេបុណ្យ​ត​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ មេបុណ្យ​ត​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

ស្ពានឈើ​ថ្មើរ​ចូល​ប្រាសាទ នៅ​ភូមិ​បន្ទាយឆ្មារ​កើត ឃុំ បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ​ត្រូវបាន​ដាក់ ឈ្មោះថា​“​ស្ពាន​ភ្ជាប់​និស្ស័យ បារាយណ៍ មេ​បុណ្យ​” ។​

​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ នឹង​អាសនៈ​ថ្មី​តម្កល់​ព្រះ​ពុទ្ធរូប ប្រក់​នាគ មាន​រៀបចំ​ពិធី​ដ៏ ឱ​ឡា​រឹក​ខាង​ជំនឿ​សាសនា ប្រពៃណី​រួម​មាន​និមន្ត​ព្រះ​មេ គណ​ខេត្ត​និង​មន្ត្រី​សង្ឃ​ទាំង​២ គណៈ​ធ្វើ​កិច្ច​សែន​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បារមី​ថែ រក្សា​បារាយណ៍​ប្រាសាទ​ដើម្បី ធ្វើ​ពី​ធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ មេ​បុណ្យ ផ្លូវលំ​ប្រវែង​១២​គ​.​ម ជុំវិញ​បារាយណ៍​និង​សមិទ្ធ​- ផល លទ្ធផល​ជា​ច្រើន​ទៀត​។​

​កិច្ច​ស្វាធ្យាយ​ជ័យ​ន្តោ​កិច្ច អភិសេក​ពុទ្ធ​រូបអង្គ​ថ្មី​និង​ទេស នា ជាដើម ។​

​ពី​ធី​នេះ​ប្រព្រឹត្តទៅ​ក្រោម វត្តមាន លោកជំទាវ ម៉ៅ​- ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធាន កិត្តិយស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី ភរិយា​ថ្នាក់ដឹកនាំ​ជាច្រើន ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ លោកស្រី មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ យុវជន យុវនារី ជាច្រើន ។​

​ចាប់អារម្មណ៍​លើ​ស្ពាន នេះ លោក​សាស្ត្រាចារ្យ ឃួន យុគ​អ៊ី​ន បង្រៀន​នៅ​វីទ្យាល័យ សិរីសោភ័ណ ក្រុង​សិរី​សោ​- ភ័ណ​បាន​ប្រាប់ថា លោក​ទ្រាំ មិន​បាន​នឹង​ការ​បាន​ឃើញ​រូប ភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ទើប​ពេល នេះ​ត្រូវ​មក​ទស្សនា​បង្កើត អារម្មណ៍​ស្រស់ស្រាយ​នៅលើ ស្ពាន​កាត់​បារាយណ៍​ចូលទៅ ប្រាសាទ​មេបុណ្យ​នៅ​កណ្តាល ដូច​កោះ​នេះ ។​

​ពលរដ្ឋ​រស់នៅ​ឃុំ​បន្ទាយ ឆ្មារ​ជា​ម្ចាស់​ភូមិសាស្ត្រ​បាន និយាយ​ប្រាប់​ថា ដើមឡើយ យូរ​ម្តងៗ អ្នកភូមិ​នៅ​ម្តុំ​នោះ បាន​ដើរ​កាត់​វាលស្មៅ​ភ្លង់​និង ស្រែ​ចូល​ព្រៃ​រក​អនុផល​ព្រៃ ឈើ​ឬ​ឃ្វាលគោ ក្របី​រួច​ទៅ មើល​ប្រាសាទ​មេបុណ្យ​ដែល បាក់បែក ។ ដំណើរ​នោះ​លំបាក ណាស់ ។

​តែ​ឥឡូវនេះ​អ្នកស្រុក​ភូមិ ឃុំ​យើង​មាន​ភ័ព្វវាសនា​ដោយ បាន​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឱ្យ​ក្រុមការងារ កសាង​ស្ពានឈើ​ដ៏​វែង​អម ដោយ​ការរៀបចំ​តុបតែង បំពាក់​ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ​បណ្តាញ អំពូល​ភ្លើង​បំភ្លឺ​ដ៏​ស្រស់​រំ​ចង់ ។​

​លោក ហេង សុ​ភក្តិ មេឃុំ បន្ទាយឆ្មារ​បាន​ប្រាប់ថា ស្ពាន ឈើ​នេះ​ជា​អំណោយ​ឧបត្ថម្ភ ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ហើយ​ក្រុម​ការ ងារ​បាន​ចំណាយពេល​សាង សង់​ពី​ខែកក្កដា ដល់​ខែ​សីហា ឬ​ជិត​២​ខែ​មក​ហើយ មកទល់ ថ្ងៃទី​២៨ ខែ​សីហា​នេះ ដែល ចំណាយ​ទឹកប្រាក់​សម្ភារៈ​និង កម្លាំង​យ៉ាងច្រើន ។​

​លោក​មេឃុំ​បាន​បន្តថា នៅ​ទីបំផុត​គេ​បាន​ប្រសិទ្ធ​នាម ស្ពានឈើ​នេះ​មានឈ្មោះ​ថា “​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ មេ​បុណ្យ​”​ដែល​ភ្ជាប់​ពី​ខ្នង បារាយណ៍​ជា​ទិស​ខាងលិច​ម្តុំ ស្រះស្រង់​ទៅ​កើត គឺ​ឆ្លង​ចូល កាត់​បារាយណ៍​ទើប​ឡើង​លើ ទួលប្រាសាទ​កំពែង​ទី​១​រួច​ចុះ កាត់​ក​សិណ​ទើប​ឡើង​ចូល ដល់​ប្រាសាទ​មេបុណ្យ​ដែល ស្ថិតនៅ​កណ្តាល​ដូច​កោះ​មួយ នោះ ហើយ​នៅក្នុង​កណ្តាល ប្រាសាទ​ក៏បាន​ស្ថាបនា​ផ្លូវ​ឈើ ថ្មើរជើង​ខ្វាត់ខ្វែង​ទៀត ព្រម ទាំង​តាំងទី​អាសនៈ​សម្រាប់ ភ្ញៀវ​អុច​ធូប​ទៀន​បួងសួង​សុំ សេចក្តី​ស្រុក​ចម្រើន ។​

​ចំពោះ​ប្រវត្តិ​និង​មូលហេតុ ប្រសិទ្ធភាព​ឈ្មោះ​“​ស្ពាន​ភ្ជាប់ និស្ស័យ​បារាយណ៍​មេ​បុណ្យ​” នោះ​តាម​លោក​ដឹង​ថា​គឺ​ទី​១- រំលឹក​ដល់បេ​តិកភ័​ណ្ឌ​ប្រាសាទ មេបុណ្យ​កសាង​នៅ​ចុង​ស​.​វ ទី​១២ រជ្ជកាល​ព្រះបាទ​ជ័យ វរ្ម័នទី​៧​ដែល​ទ្រង់​ឧទ្ទិស​ថ្វាយ ដល់​ព្រះ​វ​រ៉​រាជមាតា​របស់​ព្រះ អង្គ​ដែល​ទ្រង់​ទង្គឹះ​ខ្សឹកខ្សួល សោកស្តាយ​ព្រះរ​ស្រិ​ន្ទ្រៈ​កុមារ ជា​ចៅ​ដែល​ជា​មេទ័ព​និង សេនា​ដែល​ដឹកនាំ​ទ័ព​បង្ក្រាប ពួក​ចាម​បាន​បះបោរ​នៅ​នគរ ចម្បារ ។ ទី​២- ដើម្បី​រំលឹក អនុស្សាវរីយ៍​និង​ភ្ជាប់​និស្ស័យ ជាមួយ​សម្តេច​តេជោ ហ៊ុន​- សែន នាយករដ្ឋមន្ត្រី​បាល នៃ ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់ ស្រះ​ទឹក​យ​ក្សធំៗ​កាលពី​ឆ្នាំ ២០១៥ ចំ​ពេល​ឃុំ​នេះ ក៏​ដូច ឃុំ​ស្រុក​ក្រុង​នានា​នៅក្នុង​ខេត្ត បន្ទាយមានជ័យ​បាន​ជួបប្រទះ គ្រោះ​អត់​ទឹក​បរិភោគ​និង​ប្រើ ប្រាស់​ផង​និង​ក៏​រំលឹក​មហាកឹត្ត យស​សម្រាប់​ឃុំ​នេះ​ក៏​ដូច​ស្រុក ថ្មពួក​ដែល​បាន​ទទួល​វត្តមាន​ដ៏ ខ្ពង់ខ្ពស់​របស់ សម្តេចនាយក រដ្ឋ​មន្ត្រូ​ចីំ​នួន​២​លើក ពិធី​ចែក ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​និង​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​ផ្លូវ ជាតិ​លេខ​៥៦​នៅ​ឆ្នាំ​២០១៥​។​

​ជាងនេះទៅទៀត ទី​៣- គឺ​ភ្ជាប់​និស្ស័យ​ជា​មួយ​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ដែល​បាន​ដឹកនាំ និង​ជួយ​ស្តារ​និង​អភិវឌ្ឍន៍​ខេត្ត បន្ទាយមានជ័យ និង​ដោយ ឡែក​នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក ថ្ម​ពួកនេះ ។​

​បន្ថែម​លើ​នោះ​គឺ​បាន​ជួយ ឱ្យ​កាប់ឆ្ការ​សម្អាត​ព្រៃ​បន្លា​នៅ​ជុំវិញ​បារាយណ៍​និង​ប្រាសាទ មេ​បុណ្យ ប្រាសាទ​កំណប់ ស្ថាបនា​ផ្លូវលំ​ក្រាល​គ្រួសប្រ​- វែង​១២​គ​.​ម​ជុំវិញ​បារាយណ៍ និង​ស្ថាបនា​ស្ពានឈើ​កាត់ បារាយណ៍​ចូលទៅ​ប្រាសាទ មេបុណ្យ​ប្រវែង​៨០០​ម៉ែត្រ ទទឹង​១,៥​ម៉ែត្រ សង់​ពី​ឈើ ក្រាក់​ចម្រុះ​រួមមាន ៖ គគីរ ក​កោះ ឈើ​ក្រំ ត្រាច ទ្រា​ស ផ្ចឹក រាំង ជាដើម ។​

​អំពី​ភ្ញៀវ​ទៅ​កំសាន្ត​វិញ គ្រាន់តែ​ក្នុង​ពេលវេលា​ដំបូងៗ ដែល​ស្ពានឈើ​ថ្មើរ​ដ៏​វែង​នេះ នៅមុន​និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ ប្រា​ស់ នា​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក៏​មាន​ភ្ញៀវ ជាតិ​ពី​គ្រប់ទិសទី​ចំនួន​ពី​២.០ ០០​ទៅ​៥.០០០​នាក់​,១​ថ្ងៃៗ មក​ទស្សនា​ធ្វើដំណើរ​ថ្មើរជើង ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​និង ចូល​ទៅ​គោរព​សក្ការៈ​នៅ ប្រាសាទ​មេបុណ្យ​ឬ​អាច និយាយថា​មាន​សាធារណជន និង​ភ្ញៀវ​បាន​ចាប់អារម្មណ៍ ហើយ​មក​ទស្សនា​ច្រើនជាង ប្រាសាទបន្ទាយឆ្មារ​និង​តំបន់ ជុំវិញ​ទៅទៀត ៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com