ទាន់ហេតុការណ៍
0

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្ដិ​សុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្ដរជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្ដិ​សុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្ដរជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

​ភ្នំពេញ​៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​រួចជាស្រេច​តាម​បណ្តា​គោលដៅ​ឈរជើង ដើម្បី​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរា​ជាតិ ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ប្រកបដោយ​ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់បំផុត នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​សូម​រំលឹក​ថា សម្រាប់​កងកម្លាំង​ដែល​ត្រៀម​ខ្លួន​ការពារ សរុប​មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មាន​ទាំង​កងកម្លាំង​នគរបាលជាតិ​, កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ​ផងដែរ ហើយ​កងកម្លាំង​ទាំងអស់នេះ គឺ​មកពី​បណ្ដា​អង្គភាព និង​ស្ថាប័ន ចំនួន​១៤​។​

​ចំពោះ​មុខ​នេះ គឺ​កងកម្លាំង​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រង​ក្នុង​ការរក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com