រដ្ឋបាលខេត្តកំពតបានធ្វើ ពិធីដង្ហែពានរង្វាន់ជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងក្រុងកំពតយ៉ាងអធិកអធម បំផុត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯក ស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
ពិធីនេះដង្ហែនេះ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក-លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋសរុប ប្រមាណ ២៦០០នាក់ ។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តកំពត ចូលរួមទទួលពានរង្វាន់ជ័យ លាភីទេសចរណ៍ទីក្រុងស្អាត អាស៊ាននៅរដ្ឋធានីបង់ដារ សេរីបេហ្គាវ៉ាន់ប្រទេសប្រ៊ុយ ណេដែលរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានផ្តល់ជូន បន្ទាប់ពីបាន វាយតម្លៃថា ក្រុងកំពតជាទីក្រុងទេសចរណ៍ស្អាត ។
នេះជាកិត្តិយសដ៏ឧត្តុង្គ ឧត្តម និងមោទនភាពថ្មីមួយ ទៀត សម្រាប់រដ្ឋបាលខេត្ត កំពតក៏ដូចជា ពលរដ្ឋទូទាំង ខេត្តដែលក្រុងកំពត ត្រូវបាន ទទួលស្គាល់ជាទីក្រុងទេស ចរណ៍ស្អាតលំដាប់អាស៊ាន ហើយកន្លងមកក្រុងកំពតបាន ទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួច មកហើយ ក្នុងចលនា ប្រឡង ប្រណាំងក្រុងស្អាតថ្នាក់ជាតិ។
នេះជាការឆ្លុះបញ្ចាំងពី តួនាទី និងការចូលរួមរបស់ កម្ពុជាក្នុងតំបន់ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ៕