រដ្ឋបាលស្រុកប្រាសាទបាគងបើកការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់អរគុណ សន្តិភាពសម្រាប់ឆ្នាំ២០២០ ជាលើកដំបូងដែលរៀបចំ ឡើង ដោយរដ្ឋបាលស្រុក ប្រាសាទបាគងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត សៀមរាប កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ឥ
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបាននិយាយថា“ក្នុងនាមអភិបាល ស្រុកនិងជាអ្នកផ្តួចផ្តើមរៀប ចំកម្មវិធីនេះឡើងខ្ញុំបាទពិតជា សូមអរគុណដល់សន្តិភាព ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសកម្ពុជាសន្តិភាព គឺជា កត្តាសំខាន់បំផុតនិងមិនអាច ខ្វះបានសម្រាប់ដំណើរការ អភិវឌ្ឍជាតិកសាងកំណើន សេដ្ឋកិច្ចការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិប តេយ្យ”។ លោកបានបន្តថា មានសុខសន្តិភាពគឺមានឱកាស ធ្វើអ្វីៗទាំងអស់ហើយប្រសិន បើគ្មានសុខសន្តិភាពប្រទេស ជាតិមានសង្គ្រាម មានចលា ចល មានអស្ថិរភាព យើងក៏ មិនអាចនឹងមានឱកាសធ្វើអ្វី ទាំងអស់គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយពី សិទ្ធិមនុស្សនិងលទ្ធិប្រជាធិប តេយ្យបានឡើយ ។ ខណៈសិទ្ធិ រស់រានជីវិតក៏គ្មានដែរហើយ សត្រូវដ៏ចម្បងបំផុតរបស់សន្តិភាពគឺ “សង្គ្រាម ចលាចល សង្គម” ។ លោកបានបន្តថា គោលបំណងក្នុងការរៀបចំ កម្មវិធីនេះឡើងគឺដើម្បីអបអរ សាទរកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខដែលមានកីឡាករ ចំនួន ១៤ក្រុម និងដើម្បីរួម ចំណែកលើកស្ទួយវិស័យកីឡា ជាពិសេសកីឡាបាល់ទះ (យុវជនម្នាក់ចេះលេងកីឡា១ប្រភេទបបង្កើតបង្កើនការ សាមគ្គីភាពមិត្តភាពរាប់អាន ស្រលាញ់គ្នារវាងមនុស្សគ្រប់ វ័យនៅក្នុងស្រុករក្សាសុខភាព និងចៀសឆ្ងាយពីអបាយមុខ ផ្សេងៗជាពិសេសគ្រឿង ញៀន) ។ លោកបានបញ្ជាក់ ថា កីឡាបាល់ទះនាពេលបច្ចុ ប្បន្នគឺមានការរីកចម្រើនគ្រប់ មូលដ្ឋានមានការលេងកីឡា ជាពិសេសស្រុកប្រាសាទបាគង កីឡាប្រភេទនេះគឺពេញនិយម និងមានប្រជាប្រិយភាព ណាស់ ។ ដូចនេះសូមយុវជន យុវនារីនាសម័យសន្តិភាពនេះ ជ្រើសរើសការលេងកីឡានិង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕