រដ្ឋបាលខេត្តកំពង់ចាម នឹងចុះទៅកាន់ស្រុកក្រុងទាំង ១០ គឺដើម្បីប្រកាសស្តីពីការ ធ្វើសមាហរណកម្មរចនា សម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក ដែល មានការិយាល័យរបស់មន្ទីរ នីមួយៗមួយចំនួនកំពុងធ្វើ ការងារត្រូវបញ្ជូលជារចនា សម្ព័ន្ធក្រុងស្រុកតែមួយ គឺស្ថិត ក្រោមការគ្រប់គ្រងរដ្ឋបាល ក្រុមប្រឹក្សានិងគណៈអភិបាល នាថ្ងៃទី ១២ ខែកុម្ភៈ សប្តាហ៍ ក្រោយនេះ ។
នេះជាការថ្លែងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុង ការប្រកាសចូលកាន់តំណែង របស់លោក ភោគ សាវុធ ជាអភិបាលស្រុកកងមាសថ្មី ជំនួសលោក មឿន ផា ជា អភិបាលស្រុកនេះ ត្រូវដល់ អាយុចូលនិវត្តន៍នៅក្នុងសាលា ស្រុកកងមាស នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាកំណែ ទម្រង់រដ្ឋបាលដែលរាជរដ្ឋាភិ បាលបានចេញជាអនុក្រឹត្យ ចំនួន៣ ស្តីពីការធ្វើសមាហ រណកម្មរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌនោះ គឺដើម្ប អោយការិយាល័យរបស់មន្ទីរ នីមួយៗមួយចំនួននៅតាម បណ្តាក្រុង ស្រុក ខណ្ឌដែល កំពុងធ្វើការងារនាពេលបច្ចុប្បន្នគឺឳ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុកខណ្ឌតែមួយវិញ ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍បន្ថែមថា នេះជាការកែទម្រង់មួយដ៏ធំ ធេងក្នុងការគ្រប់គ្រងប្រព័ន្ធ រដ្ឋបាល និងទទួលខុសត្រូវលើ ការងារអនុវត្តន៍រដ្ឋបាលថ្នាក់ ក្រោមជាតិ ។ ដើម្បីសំដៅធ្វើ អោយរដ្ឋបាលឯកភាពស្តែង ពិតពីសកម្មភាពដែលការិយា ល័យជំនាញនីមួយៗចំណុះឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌធ្វើ សមាហរណកម្មរចនាសម្ព័ន្ធ របស់ការិយាល័យនៅក្រោម រដ្ឋបាលក្រុងស្រុកខណ្ឌច្របាច់ បញ្ជូលគ្នាតែមួយវិញ ។ ដើម្បី ធ្វើការងារឱ្យបានល្អនិងមាន ប្រសិទ្ធិភាពគឺសំដៅជាសំខាន់ ការងារផ្តល់សេវា ។
លោកបានមានប្រសាសន៍ បន្តថាសម្រាប់ខេត្តកំពង់ចាម យើងបានជ្រើសរើសយកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ គឺ តែមួយថ្ងៃប៉ុណ្ណោះ សម្រាប់ ការប្រកាសធ្វើសមាហរណ កម្មរចនាសម្ព័ន្ធថ្មីនេះ ខណៈ ដែលក្រសួងមហាផ្ទៃកំណត់ ឱ្យតាមបណ្តាខេត្តរាជធានី ប្រកាសចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែកុម្ភៈ ដដែលនេះ ៕