សន្និបាតបូកសរុបនិងធ្វើ ការវាយតម្លៃការងាររបស់ មន្ទីរអប់រំរយៈពេល១ឆ្នាំ ២០១៩និងលើកទិសដៅបន្ត ឆ្នាំ២០២០នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការវាយតម្លៃ អំពីសមិទ្ធផលលើវិស័យអប់រំ និងប្រសិទ្ធភាពនៃការបណ្តុះ បណ្តាលលើធនធានមនុស្ស ដោយបានចូលរួមយ៉ាងសំខាន់ ពីលោកសាស្ត្រាចារ្យ លោក គ្រូនិងមាតាបិតាសិស្សពេញ ១ថ្ងៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ ក្នុងបរិវេណមន្ទីរអប់រំខេត្ត បន្ទាយមានជ័យ ដោយមាន ការចូលរួមលោកគ្រូអ្នកគ្រូ សរុប៣៣៧នាក់ស្រី៥៧នាក់។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងមួយឆ្នាំពេញនេះសាស្ត្រា ចារ្យ លោកគ្រូ និងអ្នកគ្រូបាន ខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ខ្ពស់ក្នុងការបង្រៀន និង បានបង្ហាញក្នុងស្មារតីសហការ គ្នាទៅវិញទៅមក និងបាន ចែករំលែកបទពិសោធន៍ល្អៗ រៀនសូត្រពីគ្នាទៅវិញទៅមក និងបានទទួលចំណុចល្អៗជា ច្រើនដើម្បីបន្តយកទៅអនុវត្ត នៅតាមមូលដ្ឋានរៀងខ្លួនឱ្យ មានប្រសិទ្ធភាពសម្រាប់ឆ្នាំ នេះនិងឆ្នាំបន្តៗទៀត ។
លោក ឈូ ប៊ុនរឿង បាន ធ្វើការកោតសរសើរ ចំពោះ សាស្ត្រាចារ្យ លោកគ្រូ និង អ្នកគ្រូដែលខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការ លើកកំពស់គុណភាពអប់រំនិង ប្រសិទ្ធភាពនៃការបណ្តុះ បណ្តាលធនធានមនុស្សជា មួយសមិទ្ធផលជាច្រើនទៀត ក្នុងការអភិវឌ្ឍលើវិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យរយៈ ពេល១ឆ្នាំនេះ ។
លោកឈូ ប៊ុនរឿង បាន បញ្ជាក់ទៀតថាជាការពិត ណាស់សមិទ្ធផលទាំងអស់នេះ បានកើតឡើងដោយមានការ ចូលរួមយ៉ាងសកម្មពីលោក សាស្ត្រាចារ្យលោកគ្រូនិងអ្នក គ្រូនិងមាតាបិតាសិស្សដែល បានខិតខំបង្រៀននិងបញ្ជូន កូនឱ្យមករៀនបានគ្រប់ៗគ្នា។
ឯកឧត្តម អ៊ុំ រាត្រី ក៏មាន ប្រសាសន៍ដែរថាក្នុងសន្និបាត បូកសរុបនិងធ្វើការវាយតំលៃ ការងាររបស់មន្ទីរអប់រំរយៈ ពេល១ឆ្នាំបានធ្វើការកោត សរសើរដល់លោកសាស្ត្រា ចារ្យលោកគ្រូនិងអ្នកគ្រូបាន ចូលរួមក្នុងសន្និបាតមកពីស្រុក ក្រុងទាំង៩ជាមួយដៃគូអភិវឌ្ឍន៍និងបានចូលរួមយ៉ាងផុល ផុសដើម្បីធ្វើការចែករំលែក បទពិសោធន៍ល្អៗនិងពិភាក្សា ផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញ ទៅមកសំដៅរកឱ្យឃើញនូវ ចំណុចខ្លាំងនិងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំជាពិសេសពាក់ ព័ន្ធនិងប្រធានបទទាំង ១០។
លោកបានបញ្ជាក់ទៀត ថា កិច្ចពិភាក្សានេះនិងអាច ជាដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពមានលក្ខណៈស៊ី ជម្រៅដើម្បីពង្រឹងគុណភាព អប់រំនៅគ្រប់កម្រិត ដើម្បី ឆ្លើយតបទៅផែនការយុទ្ធ សាស្ត្រលើវិស័យអប់រំឆ្នាំ ២០១៩ ឆ្នាំ២០២០ និង គោលនយោបាយចំនួន២ របស់ក្រសួងអប់រំ ទៀតផង។
ឯកឧត្តមបានឱ្យលោក សាស្ត្រាចារ្យលោកគ្រូនិងអ្នក គ្រូ និងមាតាបិតាសិស្សទាំង អស់ត្រូវចូលរួមពួតដៃគ្នា កំចាត់នៃបញ្ហាគ្រឿងញៀន ឱ្យនៅក្នុងបរិវេនសាលាកន្លង មកបញ្ហាគ្រឿងញៀននេះ ហើយជាកត្តាធ្វើឱ្យការប្រើ ប្រាស់គ្រឿងញៀនមានការ កើនឡើងនិងមានការរីករាល ដាលគួរឱ្យបារម្ភពីទីក្រុងរហូត ដល់ជនបទនិងនៅតំបន់ដាច់ ស្រយាលមួយចំនួនទៀត បញ្ហាគ្រឿងញៀនបានជះឥទ្ធិ ពលដល់សកម្មភាពប្រព្រឹត្តបទ ល្មើសដែលកាន់តែមានចរិត សាហាវព្រៃផ្សៃ គិតទាំង ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីអ្នកប្រើ ប្រាស់គ្រឿងញៀនទៀតផង ៕