ការអប់រំល្អគឺជាកូនសោ សម្រាប់ដោះស្រាយនូវរាល់ បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ ដោយសារថា ឧត្តមភាពប្រកួត ប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ទៅ លើការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើនិងសីលធម៌ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ ពលកម្មផង និងដើម្បី ជំរុញឱ្យមានការផ្លាស់ប្តូរនៃ រចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌តាមរយៈកម្មវិធី កំណែទម្រង់ស៊ីជ្រៅក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យ បច្ចេកវិទ្យា។
នេះបើតាមការបញ្ជាក់ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងឱកាស ដែលលោកបានអញ្ជើញជា អធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការ ពារអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅ ឆ្នាំសិក្សា២០១៩ -២០២០ នៅមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា លោក គ្រូ-អ្នកគ្រូជាអ្នកផ្តល់ចំណេះ ដឹង សុជីវធម៌ សីលធម៌ គំនិត ច្នៃប្រឌិតនិងបំណិនជីវិតយ៉ាង ពិតប្រាកដជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ ប្រទេសជាតិទាំងក្នុងពេល បច្ចុប្បន្ននិងទៅអនាគតស្រប តាមយុទ្ធសាស្ត្រ“ការអប់រំ សម្រាប់ទាំងអស់គ្នាសម្រាប់ ការអប់រំ ។
ឯកឧត្តមបន្តថា“ការ អប់រំល្អគឺជាកូនសោសម្រាប់ ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ”ព្រោះថា ឧត្តមភាពប្រកួតប្រជែងរបស់ ប្រជាជាតិមួយគឺអាស្រ័យ យ៉ាងសំខាន់ទៅលើការកសាង ធនធានមនុស្សប្រកបដោយ ចំណេះដឹងចំណេះធ្វើនិងសីល ធម៌ដើម្បីឆ្លើយតបទៅនឹង តម្រូវការ ទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការ ផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋ កិច្ចសង្គម និងវប្បធម៌ តាម រយៈកម្មវិធីកំណែទម្រង់ស៊ី ជម្រៅក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យាដោយ ផ្តោតលើកត្តាចំណេះដឹង ទន្ទឹមគ្នាទៅនឹងការធ្វើមូលដ្ឋាន នីយកម្មគោលដៅអភិវឌ្ឍន៍ ប្រកប ដោយចីរភាព ។
ឯកឧត្តមអភិបាលបន្ត ទៀតថា សម្រាប់ការអប់រំ បណ្តុះបណ្តាលកម្រិតវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅ រាជធានីភ្នំពេញ មានចំនួន ១២.៧០៤ នាក់ ក្នុងនោះ ៖ សិស្សទទួលបាននិទ្ទេសៅ មាន ចំនួន១៤១នាក់ លើ ៤៤៣នាក់ និងនិទ្ទេស ព មានចំនួន៦៦៤ នាក់ លើ ២.៤៣០នាក់ នៃ ក្របខ័ណ្ឌអប់រំទូទាំងប្រទេស ដែលនេះជាមោទនភាពរបស់ យើងទាំងទាំងអស់ ។
ក្នុងយុគសម័យសេដ្ឋកិច្ច ពុទ្ធិ និង បច្ចេកវិទ្យាព័ត៌មាន ទាមទារឱ្យមានការប្រមែ ប្រមូលកម្លាំង និងធនធាន សរុបពីគ្រប់អ្នកពាក់ព័ន្ធទាំង អស់ ដើម្បីរួមគ្នា គាំទ្រជំរុញ មិនឱ្យមាននរណាម្នាក់នៅ ក្រៅសេវាអប់រំនិងត្រូវបណ្តុះ បណ្តាលយុវជនជំនាន់ក្រោយ ឱ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាពនិង ជំនាញខ្ពស់គ្រប់ៗគ្នាប្រកប ដោយសក្តានុពលខ្ពស់ ។
ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថាក្នុងរយៈពេល ចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូចមានការ កើតមាននូវបាតុភាព ដូចជា ករណីហិង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងករណី ហិង្សាបណ្តាលឱ្យស្លាប់សិស្ស សាលាអន្តរទ្វីបអាមេរិកាំង ជាដើម ។ ដូច្នេះទេ លោក ស្នើឱ្យប្រធានមន្ទីរ ថ្នាក់ដឹកនាំ អង្គភាព នាយកសាលា លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវ រួមគ្នាគិតគូរឡើងវិញ អំពី វិធានការចាំបាច់ដើម្បីពង្រឹង ការគ្រប់គ្រងសាលារៀនវិន័យ ផ្ទៃក្នុងសាលានិងការកែប្រែ ឥរិយាបថមិនសមរម្យរបស់ សិស្សគ្រប់កម្រិតសិក្សាសំដៅ ឈានទៅលុបបំបាត់អំពើ ហិង្សាតាមគ្រប់រូបភាពក្នុង ចំណោមសិស្សានុសិស្សទាំង ក្នុងសាលារៀនរដ្ឋ និងឯកជន ចៀសវាងនូវការកើតមាន បាតុភាពដ៏អកុសលនេះបន្ត ទៅទៀត ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញបាន មានប្រសាសន៍ឱ្យដឹងថា នៅ រាជធានីភ្នំពេញមានសាលា មត្តេយ្យសិក្សា២៤សិស្សសរុប ២,៤១៧នាក់ ស្រី ១,១៩៣ នាក់ ។ សាលាបឋមសិក្សា មាន១៦៤ សិស្សសរុប១៣៨, ២០៥នាក់ស្រី៦៥,៧២០នាក់។ វិទ្យាល័យអនុវិទ្យាល័យមាន ៦៨(ក្នុងនោះវិទ្យាល័យអប់រំ ពិសេស២) សិស្សសរុប ៩០, ៣៤៥នាក់ ស្រី ៤៥,៨០៥នាក់ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមិត្ត ភាពកម្ពុជា-ជប៉ុន បណ្តុះបណ្តាលមុខវិជ្ជាដេរប៉ាក់ កាត់ដេរ ជាងឈើ អគ្គិសនី បោះពុម្ព អេឡិចត្រូនិក មាន សិស្សសរុប១,០០៥នាក់ ស្រី ៤៩៦នាក់ ។ កម្មវិធីអក្ខរកម្ម បំពេញវិជ្ជាក្រៅម៉ោងធ្វើការ និងការអប់រំវិជ្ជាជីវៈមាន សិស្សសរុប ៤,៤៥៧នាក់ ស្រី ១,០៨៨នាក់ ។
ថ្នាក់មត្តេយ្យក្នុងសាលា បឋមសិក្សា១២៥សាលា សិស្សសរុប៨,២០៣នាក់ ស្រី ៣,៩៥២នាក់ ។ មត្តេយ្យសិក្សា សហគមន៍១៩កន្លែងសិស្ស សរុប៨៧៨នាក់ស្រី៤០៩នាក់។ ចំណែកគ្រឹះស្ថានសិក្សាឯក ជនមានសាលាមត្តេយ្យសិក្សា ២៣៦សាលា សិស្សសរុប ២៣, ៤០៣នាក់ ស្រី១១,៤៧ ៨នាក់ សាលាបឋមសិក្សា ៣៣៧សាលា សិស្សសរុប ៨៥,៣៣២នាក់ ស្រី ៣៧,២ ៧៨នាក់ សាលាមធ្យមសិក្សា ១៣៤សាលា សិស្សសរុប៣៨, ៣៦៦នាក់ ស្រី១៩,៨៥៥នាក់ សាលាភាសាបរទេសក្រៅ ប្រព័ន្ធនិងការអប់រំវិជ្ជាជីវៈ ២៤៤ សាលាសិស្សសរុប៥៦, ៦០៩នាក់ស្រី២៩,០៨៨នាក់។
មន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញមានបុគ្គលិក អប់រំគ្រប់ក្របខ័ណ្ឌសរុប១០, ៩៣៦នាក់ ៦,០២៧នាក់ ។
លោកបន្តថា រដ្ឋបាល រាជធានីភ្នំពេញក្រោមការដឹក នាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញតែងតែគិតគូរ យកចិត្តទុកដាក់មកលើវិស័យ អប់រំរាជធានី លោកបានផ្តល់ ការគាំទ្រនិងជួយកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធនិងជួយ ជួសជុលអគារសិក្សា ពិសេស ឆ្នាំ២០១៩-២០២០រដ្ឋបាល រាជធានីភ្នំពេញបានជួយសាង សង់អគារសិក្សាថ្មីចំនួន២ខ្នង ២ជាន់ស្មើ២០បន្ទប់និងចុង ក្រោយនេះសម្រេចឱ្យសាង សង់សាលា៣ខ្នងស្មើ១៥បន្ទប់ នៅខណ្ឌដង្កោជាអំណោយ របស់សម្តេចតេជោ ។ សាង សង់បានបញ្ចប់សាលាបឋម សិក្សាស្ពានថ្ម ខណ្ឌដង្កោ១ខ្នង ២ជាន់១២បន្ទប់សាលាបឋម សិក្សា វត្តសន្សំកុសល ខណ្ឌ មានជ័យ ១ខ្នង ២ជាន់ ១០ បន្ទប់ កំពុងដំណើរការសាង សង់ និងបានជួយសាងសង់ បង្គន់អនាម័យថ្មីចំនួន១៣ខ្នង នៅតាមសាលារៀនចំនួន១៣ សាលា ស្មើ៦៥បន្ទប់ ៕