ទាន់ហេតុការណ៍
0

ក្រសួងព័ត៌មានបានកំពុងត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ!

ក្រសួងព័ត៌មានបានកំពុងត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ!

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំ ប្រឹងប្រែងទោះបីខ្វះខាតសំភារៈ និងមន្រ្តីបំពេញការងារនៅមានចំនួនតិច ប៉ុន្តែបានព្យាយាមបំពេញរាល់គ្រប់ភារកិច្ចបានដោយរលូន ក្នុងកិច្ចការងារ លើកកម្ពស់វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានយ៉ាងល្អប្រសើរ។

ការថ្លែងរបស់ លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ចុងខែតុលា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តីបានថ្លែងថា «អ្វីដែលសំខាន់ និងជាមុខមាត់សម្រាប់ប្រទេសជាតិ គឺនៅក្នុងខែវិច្ឆិកា ខាងមុខនេះ មានព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយថ្មីទៀត គឺដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ពន្ធ័នានា ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំ ហើយក្នុងនោះមានកិច្ចការងារធ្ងន់ៗ និងសំខាន់ៗ ដែលក្រសួងព័ត៌មាន មានភារកិច្ចទទួលខុសត្រូវធ្វើអោយបានល្អបំផុត ព្រោះជាកិត្តិយសដ៏ធំធេងរបស់ប្រទេសកម្ពុជា»។

លោក ខៀវ កាញារឹទ្ឋ បានគូសបញ្ជាក់ថា «ក្រសួងព័ត៌មានក៏បាននឹងកំពុងត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀត ដូចជាការជម្រុញដល់មន្ទីរព័ត៌មាន ផលិតឯកសារវីដេអូ បង្ហាញពីស្នាដៃ និងសមិទ្ធិផលសំខាន់តាមបណ្តា ខេត្ត រាជធានី ដើម្បីចាក់ផ្សាយ អោយសាធារណជនបានឃើញពីអ្វីដែល បណ្តាខេត្ត រាជធានី ខិតខំធ្វើបានក្នុងរយៈពេល ១ អាណត្តិ កន្លងទៅនេះ»៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com