ក្នុងពិធីប្រកាសមុខ តំណែងជានាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវថ្មី នាព្រឹកថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំ ការនៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈបាន មានប្រសាសន៍ថាដើម្បីឆ្លើយ តបទៅនិងទីផ្សារការងារនា ពេលអនាគតទៅបានគ្រូ ជំនាញត្រូវស្វែងយល់បន្ថែម លើបច្ចេកវិទ្យាទំនើបដែល បរទេសកំពុងតែដើរមុនយើង ដូច្នេះរាល់ការសិក្សាស្វែង យល់បន្ថែមនេះត្រូវតែយកចិត្ត ទុកដាក់ និងសម្រិតសម្រាំង ដើម្បីដកស្រង់យកមកបង្ហាត់ បង្ហាញដល់ក្មួយៗនិស្សិតឱ្យ មានការយល់ដឹងកាន់តែច្រើន មានជំនាញច្បាស់លាស់និង ពិតប្រាកដ ។
ឯកឧត្តម បណ្ឌិត ពេជសោភ័ន បានបន្តថា គោល នយោបាយរបស់រាជរដ្ឋាភិ បាលគឺសំដៅទៅលើការអភិវឌ្ឍន៍ធនធានមនុស្សជាជំហាន ដំបូង ពីព្រោះប្រទេសដែល សម្បូរទៅដោយធនធាន មនុស្ស ដែលមានសមត្ថភាព គឺជាប្រទេសមួយដែលមាន សក្តានុពលខ្លាំងនិងមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បំផុត ។ ក្នុងនោះឯកឧត្តម បណ្ឌិត ពេជ សោភ័ន ក៏បាន ណែនាំឱ្យសិស្សនិស្សិតត្រូវ យកចិត្តទុកដាក់ក្នុងការសិក្សា ព្រោះនៅពេលក្មួយៗមាន ជំនាញពិតប្រាកដច្បាស់លាស់ ក្មួយៗនិងក្លាយខ្លួនទៅជារូបិ យប័ណ្ណដែលចាយមិនចេះ អស់ហើយប្រទេសជាតិរបស់ យើង និងចាកចេញឆ្ងាយពី ភាពក្រីក្រដែលធ្វើឱ្យប្រទេស របស់យើង និងក្លាយខ្លួនជា ប្រទេសមួយដែលមានចំណូល មធ្យមកម្រិតខ្ពស់នាថ្ងៃខាង មុខជាក់ជាមិនខាន ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តាកែវ បានចាត់ទុកថា ការ ចាប់យកការរៀន ជំនាញពិត ពីវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ នេះ បានធ្វើឱ្យក្រុមនិស្សិតមាន ឱកាសច្រើនក្នុងការទទួលបាន ប្រាក់កម្រៃខ្ពស់ពីការងារនិង ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច នៅក្នុង ប្រទេស ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសតែងតាំងលោក ធូ សុភាព ជានាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវនេះ គឺជំនួស លោក ប៉ាន់ ណូរ៉ា ដែលត្រូវ បានចូលនិវត្តន៍ និងផ្ទេរមុខ តំណែងមកជាទីប្រឹក្សាក្រសួង ការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈវិញ ៕