ក្នុងពិធីបិទសន្និបាតបូក សរុបវាយតម្លៃលទ្ធផលការ ងារអប់រំយុវជននិងកីឡា ឆ្នាំ សិក្សា២០១៨-២០១៩ និង លើកទិសដៅបន្ត កាលពីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារមានប្រសាសន៍ ជំរុញគណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាឱ្យយកចិត្តទុកដាក់ដល់ ការសិក្សា និងសហការជា មួយលោកគ្រូអ្នកគ្រូលើលទ្ធផលនៃការសិក្សារបស់សិស្ស បន្តពង្រឹងការរៀននិងបង្រៀន ឱ្យបានពេញម៉ោងគ្រប់ម៉ោង ប្រកបដោយក្រមសីលធម៌វិជ្ជា ជីវៈគ្រូបង្រៀន ជាពិសេស សូមលោកគ្រូអ្នកគ្រូខិតខំជួយ ផ្សព្វផ្សាយអំពីច្បាប់ចរាចរ ណ៍ផ្លូវគោកបញ្ហាគ្រឿងញៀន ដល់សិស្សនិស្សិតឱ្យបានគ្រប់ គ្នា ។
ឯកឧត្តម ប្រាក់ សុវណ្ណ បញ្ជាក់ថា សន្និបាតអប់រំនា ពេលនេះគឺជាឱកាសជួបជុំគ្នា រវាងអ្នកពាក់ព័ន្ធក្នុងវិស័យ អប់រំ ដើម្បីធ្វើការបូកសរុប វាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអប់រំ ជាពិសេសផែនការយុទ្ធសាស្ត្រ វិស័យអប់រំដែលបានអនុវត្ត កន្លងមក ។
ទន្ទឹមនឹងនោះមន្ទីរក៏បាន ដាក់ចេញនូវវិធានការនិងទិស ដៅការងារសម្រាប់ឆ្នាំសិក្សា ថ្មីនេះ ឱ្យកាន់តែប្រសើរឡើង ថែមទៀត ស្របទៅនឹងតម្រូវ ការចាំបាច់នៃការសិក្សារៀន សូត្ររបស់សិស្សានុសិស្សនៅ គ្រប់កម្រិតសិក្សាទូទាំងខេត្ត។
ជាងនេះទៅទៀត ឯកឧត្តមអភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារក៏បានថ្លែង កោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរួមគ្នារបស់លោក គ្រូ អ្នកគ្រូ ក្នុងរយៈពេលនៃ សន្និបាតដោយបានចំណាយ ពេលវេលា ប្រាជ្ញា ស្មារតីក្នុង ការពិនិត្យឡើងវិញអំពីវឌ្ឍន ភាពនៃការអនុវត្តផែនការ យុទ្ធសាស្ត្រសំដៅបង្កើនប្រសិទ្ធភាព និងគុណភាពអប់រំ ។
ឯកឧត្តមបន្ថែមទៀតថា គ្រប់ការខិតខំប្រឹងប្រែងរបស់ លោក-លោកស្រីជាថ្នាក់ដឹក នាំជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីសហគមន៍មូល ដ្ឋាននិងបណ្តាដៃគូអភិវឌ្ឍ ទាំងអស់ សុទ្ធតែបានផ្តោត លើគោលដៅនៃការកសាង ធនធានមនុស្សដែលក្នុងនោះ មានការកសាងមូលដ្ឋាន សម្ភារៈហេដ្ឋារចនាសម្ព័ន្ធរូប វន្តការកែលម្អបរិស្ថានសាលា រៀនការផ្តល់អាហារូបករណ៍ សិស្សក្រីក្របានផ្តល់លទ្ធភាព ឱ្យកាន់តែប្រសើរថែមទៀត។
ទាំងនេះគឺជាការរួម ចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋហើយក៏ បានឆ្លុះបញ្ចាំងទៅនឹងពាក្យ ស្លោកថា “ការអប់រំ គឺជា ភារកិច្ចរបស់សង្គមជាតិទាំង មូលដែលទាមទារឱ្យមានការ ចូលរួមពីគ្រប់មជ្ឈដ្ឋាន និង អ្នកពាក់ព័ន្ធ”។
តាមរយៈកិច្ចសហការ យ៉ាងជិតស្និតប្រកប ដោយ ការជឿទុកចិត្តគ្នាក្នុងការ បំពេញការងារនាឆ្នាំសិក្សា កន្លងទៅនេះបានឆ្លុះបញ្ចាំង ឱ្យឃើញលទ្ធផលប្រកប ដោយជោគជ័យនិងស្មារតី ទទួលខុសត្រូវ ក្នុងបុព្វហេតុ ការអប់រំបណ្តុះបណ្តាលធន ធានមនុស្សសម្រាប់អភិវឌ្ឍន៍ បុគ្គលិកលក្ខណៈ អភិវឌ្ឍន៍ សង្គម គ្រួសារ រួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕