ទាន់ហេតុការណ៍
0

ប្រកាស​តែងតាំង​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​រតនគិរី​

ប្រកាស​តែងតាំង​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​រតនគិរី​

នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្តម ឆាន់ សុផាន់ រដ្ឋ​- លេខាធិការ​ប្រចាំការ​តំណាង ដ៏​ខ្ពង់ខ្ពស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​តែងតាំង​ចូលកាន់ តំណែង​លោក លី ឧសភា ជា​ប្រធាន​ថ្មី​នៃ​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​រតនគិរី ជំនួស លោក ទឹម ស៊ី​ណាត ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវបាន ផ្ទេ​ភារកិច្ច​ទៅ​បម្រើ​ការងារ នៅ​ក្រសួង​វិញ​។​

​ពិធី​ប្រកាស​ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​រូបនេះ​ក៏ មាន​ការអញ្ជើញ​ចូលរួម​ជា កិត្តិយស​ពី​សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត​, ឯកឧត្តម ថង​- សាវុន អភិបាល​ខេត្ត​ព្រមទាំង អស់លោក​-​លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក​ទាំង ៩ ក្នុង​ខេត្ត​និង​មន្ត្រី រាជការ​ក្រោម​ឱវាទ​មន្ទីរ​រៀប ចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ជាច្រើនរូប​ទៀត ផងដែរ ។​

​បន្ទាប់​ពី​ប្រសាសន៍​ស្វា​- គ​មន៍​របស់​ឯកឧត្តម ថង សាវុន រួចមក ឯកឧត្តម ឆាន់ សុផាន់ បាន​ផ្តាំផ្ញើ​មួយ​ចំនួន​ដល់​លោក លី ឧសភា ដែល​ទើប​ប្រកាស ចូលកាន់​មុខ​តំណែង​ថ្មី​ត្រូវ​បន្ត យកចិត្តទុកដាក់​ពង្រឹង​គុណ ភាព​ការងារ​ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព​ការងារ​នៃ​ការ ផ្តល់​សេវា​សាធារណៈ ជា​- ពិសេស​ផ្តោតលើ​សេវា​សា​ធា រណៈ​ដែល​ជា​តម្រូវការ​ចាំ បាច់​របស់​ប្រជាពលរដ្ឋ ពាក់ ព័ន្ធ​នឹង​ការងារ​ដីធ្លី និង​ការ សាងសង់​សំណង់​ផ្សេងៗ ដើម្បី​សម្រេច​ការងារ​នេះ ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិ ការ​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ ដែល ត្រូវ​ពន្លឿន​ការងារ​ឱ្យ​បានស្មើ ដៃ​គ្នា​ក្នុង​គោលបំណង​សម្រេច ការផ្តល់​សេវា​ទៅ​តាម​បរិបទ ពេលវេលា​ដែល​បានកំណត់​។​

​ប្រធាន​មន្ទីរ​និង​ប្រធាន អង្គភាព​គ្រប់គ្រង​ផ្ទាល់​ត្រូវ គ្រប់គ្រង​មន្ត្រី​ឱ្យបាន​ហ្មត់ចត់ និង​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​អសកម្ម​និង​មាន វិធានការ​លើកទឹកចិត្ត​ដល់​មន្ត្រី បុគ្គលិក ដែល​ធ្វើការ​ទៀងទាត់ និង​មានគុណ​ផល​ការងារ​ល្អ​។​

​ពាក់ព័ន្ធ​លើ​ការងារ​រដ្ឋ​- បាល​ដីធ្លី​ត្រូវ​បន្ត​ខិតខំ​ជម្រះ​ទិន្ន ន័យ​ក្បាលដី​កកស្ទះ​កន្លងមក ក្នុង​កម្មវិធី​ចុះបញ្ជី​ដីធ្លី​ទូទៅ ក៏​ដូចជា​ការចុះបញ្ជី​ដី​តាម​បទ បញ្ជា​លេខ​១​បប​. ជាមួយគ្នា នេះ​ក៏​ស្នើ​ដល់​គណៈកម្មការ រដ្ឋបាល​ជួយ​ពន្លឿន​ការពិនិត្យ សម្រេច​ឯកសារ​វិនិច្ឆ័យ​ក្បាល ដី ពិសេស​ទាក់ទង​នឹង​ការ សម្រេច​ពាក់ព័ន្ធ នឹង​ហេ​ដ្ឋា​- រចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​អាច ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ទាន់ពេលវេលា ។ គណៈ​កម្មា ធិ​ការ​សុរិយោដី​ថ្នាក់​ក្រុង ស្រុក និង​ខេត្ត​ត្រូវ​បន្ត​ជំរុញ​ដោះ ស្រាយ​ឱ្យ​អស់​នូវ​ទំនាស់​ដែល នៅ​សេសសល់ ។

​ទន្ទឹម​ហ្នឹង​នេះ​ត្រូវ​ជំរុញ ដោះស្រាយ​បណ្តឹង​ដែល​អង្គ​- ភាព​ជំនាញ​បានទទួល ។ លើ ការងារ​រៀបចំ​ដែនដី លោក រដ្ឋលេខាធិការ​បាន​ជំរុញ​មន្ទីរ រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់​និង​សុរិយោដី​ខេត្ត​រតន គិរី ត្រូវ​បញ្ចប់​ផែនការ​រៀបចំ ដី​ខេត្ត​និង​ប្លង់​គោល​ប្រើប្រាស់ ដី​ស្រុក​អូរយ៉ាដាវ និង​ស្រុក កូន​មុំ ។ ទប់ស្កាត់ និង​រុះរើ សំណង់​ខុសច្បាប់​ដែល​រំលោភ លើ​ដី​សាធារណៈ​ដូចជា ដី ចំណី​ផ្លូវ​សាធារណៈ និង​សួន ច្បារ សាធារណៈ ដែល​ធ្វើឱ្យ ប៉ះពាល់​ដល់​សោភណភាព សណ្តាប់ធ្នាប់​និង​សុវត្ថិភាព សាធារណៈ​ពិសេស​នៅតាម ទីក្រុង ទីប្រជុំជន​និង​ទប់ស្កាត់ ឱ្យខាងតែបាន​រាល់​ការ​សាង សង់​សំណង់​ខុស​ច្បាប់​រំលោភ លើ​ដី​សាធារណៈ​ត​ទៅ​មុខ ទៀត ។​

​ចំពោះ​ការងារ​សំណង់ ត្រូវ​បន្ត​ផ្សព្វផ្សាយ​និង​ធ្វើការ ណែនាំ​ដល់​ប្រជាពលរដ្ឋ ពិសេស​ដល់​ម្ចាស់​សំណង់​និង អ្នក​អភិវឌ្ឍ​អចលវត្ថុ​ឱ្យ​យល់ ដឹង​អំពី​ច្បាប់ និង​លិខិត​បទ ដ្ឋា​នគតិ​យុត្តិ​ពាក់ព័ន្ធ​វិស័យ សំណង់ ។ ត្រូវ​សហការ​ជា មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ជា មួយ​មហាជន ប្រជាជន​ធ្វើការ តាមដាន​គ្រប់​ការដ្ឋាន​ដែល ត្រូវ​ចាប់ផ្តើម​រៀបចំ​ការ​សាង សង់ ។ ក្នុងករណី​ពិនិត្យឃើញ មាន​ការខុសឆ្គង​នឹង​បទបញ្ញត្តិ សំណង់ ទោះ​ចំពោះ​អ្នកមាន ឬ​គ្មាន​លិខិតអនុញ្ញាត​សាង សង់​ត្រូវ​ការហាមឃាត់​ផ្អាក ការសាងសង់​ជា​បណ្តោះ អាសន្ន​ភ្លាម​បន្ទាប់មក​ត្រូវ បំពេញបែបបទ​តាម​នីតិវិធី និង​គោលការណ៍​ជា​ធរមាន ៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com