ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី​

​ភ្នំពេញ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ សូម​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​បន្ត​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ ដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «​ព្រះមហាក្សត្រ​ជា​ជន​ក្បត់ជាតិ​»​។​

​ជន​ក្បត់ជាតិ​ត​ជំនាន់​រូបនេះ​បាន​ហៅ​ព្រះនាម​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ ចំៗ​ឈ្មោះ​យ៉ាង​ដាច់​សាច់ និង​បាន​និយាយ​ពេញៗ​មាត់​ថា «​ស្តេច​ស្រុក​ខ្មែរ​គ្មាន​មនសិការ​ជាតិ​សូម្បី​តែ​បន្តិច​, បន្ទាប់​ពី ហ៊ុន សែន ស្តេច​ស្រុក​ខ្មែរ​ក្បត់ជាតិ​»​។ ទណ្ឌិត​ក្បត់ជាតិ​រូប​នេះ​ថែម​ទាំង​បាន ចោទប្រកាន់​ព្រះមហាក្សត្រ​ថា​ជា​ជន​ក្បត់ជាតិ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ យើងខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​ចំពោះ​ការប្រមាថ​ម្តង​ហើយ​ម្តង​ទៀត​របស់​ជន​ក្បត់ជាតិ រូប​នេះ​ទៅ​លើ​ព្រះមហាក្សត្រ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហ​ង្ក​ការ​ជាទីបំផុត​ចំពោះ​ជន​ក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​។​

​ការប្រមាថ​ដោយ​ចោទប្រកាន់ អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ព្រះប្រមុខរដ្ឋ និង​ជា​រដ្ឋបុរស​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ថា ក្បត់ជាតិ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ជាទី​បំផុត​ដែល​មិន​អាច​អត់ឱន​ឱ្យបាន​ជា​ដាច់ខាត​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ជាទី​បំផុត​ទៅលើ​ជន​ក្បត់ជាតិ​៣​ជំនាន់​និង រត់ចោលស្រុក​រូបនេះ ព្រមទាំង​បក្សពួក​ដែល បាន​ចូលរួមចំណែក​គាំទ្រ​ចំពោះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​មិន​អាច​លើក លែង​បាន​ឡើយ​។​

​យើងខ្ញុំ​ជា​ប្រជារាស្ត្រ​ខ្មែរ សូម​ប្រកាស​ជា​ឱឡារិក គាំទ្រ គោរព និង​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ច​ពីព្រោះ​ព្រះអង្គ គឺ​ជា​ឥស្សរជន ស្នេហា​ជាតិ​កំពូល និង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងខ្ញុំ​ដែល​ជា​ប្រជានុរាស្ត្រ​ខ្មែរ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដែល ប្រកាស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងការ​កម្ចាត់​ចោល​នយោបាយ​ជ្រុល និយម​របស់​ជន​ក្បត់ជាតិ​បី​ជំនាន់​ឲ្យអស់​ពី​កម្ពុជា​ដើម្បី​រក្សា សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com