ទាន់ហេតុការណ៍
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

(​សៀមរាប​) ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប ប្រមាណ​ជាង​២​ពាន់​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ខេត្ត​សៀមរាប​ទាំង​អស់​ដែល​បាន​ខិតខំ​បម្រើ​ការងារ​អភិវឌ្ឍន៍​ខេត្ត​អោយ​ទទួល​លទ្ធផល​ល្អ​ប្រសើរ​រហូត​មកដល់​ពេលនេះ​។​

​សម្តេច​តេជោក៏បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វិដ​-១៩ របស់​ប្រទេស​កម្ពុជា​តាមរយ​:​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ធ្វើអោយ​យើង​មាន​ឱកាស​បើក​ដំណើរ​ប្រទេសជាតិ​ឡើងវិញ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ សម្តេច​តេជោក៏បាន​សង្កត់ធ្ងន់​ថា ភាព​ជោគជ័យ​នៃ​ការទប់ស្កាត់​កូវី​ដ​-១៩​នេះហើយ ដែល​ធ្វើអោយ​កម្ពុជា​យើង​អាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដ៏ទៃទៀត​ឆ្នាំ​ក្នុង​ឆ្នាំ​២០២២​នេះ រាប់ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​កម្ពុជា​យើង​បានធ្វើ និង​ទទួលបាន​នូវ​ភាពជោគជ័យ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា​៖ ចោរកម្ម ប្លន់​ប្រដាប់អាវុធ ការជួញដូរ​គ្រឿងញៀន ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព នៃ​ការរស់នៅ និង​ការប្រកប​របរ​ការងា​រ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម នឹង​នេះ​ត្រូវ​យកចិត្តទុកដាក់​ការផ្តល់​នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន និង​មាន​ប្រសិទ្ធិភាព ក្នុង​នោះ​មន្ត្រី​ត្រូវ​គិតថា ខ្លួន​ជា​អ្នកបម្រើ ប្រជាពលរដ្ឋ ហើយ​ត្រូវ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។ អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​អោយបាន​ច្រើន ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះ​ទេ​ត្រូវ​ឈរ​នៅ​កណ្ដាល ដើម្បី​បម្រើ​ផលប្រយោជន៍​ទាំងសងខាង​។ សម្ដេច​តេ​ជោក៏​សុំឲ្យ​អាជ្ញាធរ​កងកម្លាំងប្រដាប់អាវុ​ធ​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង​ដែល​ស្ថិត​ជាប់​នឹង​ខេត្ត​របស់​ខ្លួន​ដូចជា​ប្រទេស​ថៃ​ជាដើម ដើម្បី​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជា​ពិសេស​ពង្រឹង​លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្មរ​វាង​ប្រទេសជិតខាង​អោយបាន​ល្អ​ប្រសើរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​រួម​សហការ​គ្នា អភិវឌ្ឍ ខេត្ត​សៀមរាប​អោយ​កាន់តែ​រីក​លូតលាស់​ទៅមុខ​។ កិច្ចការ​ដែល​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ គឺ​អាស្រ័យ ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ប្រកប​ដោយ​មនសិការ និង​ឆន្ទះ​ល្អ​មុះមុត និង​ការទទួល ខុស​ត្រូវ​ខ្ពស់ ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com