រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំនិងថ្នាក់ដឹកនាំជាច្រើន រូប បានសម្រេចឱ្យមានការ ស្ថាបនាសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ សិតពីស្ពាន់ និងលោហធាតុ ផ្សេងៗ ដែលមានកម្ពស់ ៤,៥ ម៉ែត្រ ទម្ងន់ប្រហែល២,៥តោន កម្ពស់ជើងទម្រ៥,៤៥ម៉ែត្រ សរុបទាំងអស់៩,៩៥ម៉ែត្រ ព្រមទាំងបានធ្វើពិធីអភិសេក ជាផ្លូវការរយៈពេលពីរថ្ងៃ នា ថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅ វត្តកំពង់ធំ ដែលនឹងត្រូវយក ទៅតម្កល់នៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាង ក្រុងស្ទឹងសែន)។
ឯកឧត្តម សុខ លូ មាន ប្រសាសន៍លើកឡើងថា រូប សំណាកអាចារ្យលាក់ គឺជា របស់យើងទាំងអស់គ្នា កើត ចេញពីយើងទាំងអស់គ្នា ហើយសមិទ្ធផលទាំងនេះ អាចកើតមានបាន លុះត្រា ប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការចូលរួមពី មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញ ខេត្ត សប្បុរសជន ពុទ្ធបរិស័ទ ជិតឆ្ងាយក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលបានរួមកម្លាំង សាមគ្គីចូលរួមជួយក្នុងពិធី បុណ្យរយៈពេលពីរថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនជោគ ជ័យតាមអ្វីដែលយើងបាន គ្រោងទុក ។
ឯកឧត្តម បន្ថែមទៀតថា ការសាងរូបសំណាកអាចារ្យ លាក់នេះ ដើម្បីរំឭកអំពីប្រវត្តិ នៃការតស៊ូរបស់លោក ដែល ជាមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែល មានមន្តអាគមក្នុងការព្យាបាលជំងឺ និងចេះក្បាច់គុន ខ្លាំងពូកែ ជាពិសេសគឺការ ប្រើដាវ ក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេ សម្លាប់ ។
ឯកឧត្តម បន្តទៀតថា វីរ ភាពតស៊ូរបស់លោកអាចារ្យ លាក់ ត្រូវបានគេចងចាំជានិច្ច ហើយសព្វថ្ងៃនេះយើងឃើញ មានភូមិមួយនៃខេត្តកំពង់ធំ ក៏ មានឈ្មោះថា ភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ។
ទន្ទឹមនឹងនោះ ឯកឧត្តម បញ្ជាក់ទៀតថា រូបសំណាក អាចារ្យលាក់មានរូបរាងក្នុង របៀបជាអ្នកតស៊ូអ្នកចេះវិជ្ជា គុន អ្នកចេះមន្តអាគមអ្នកព្យា បាលជំងឺ ។ ផ្នែកខាងមុខ ដៃ ទាំងសងខាងកាន់ដាវរាង កោងដកចេញពីស្រោមបាន បន្តិច ក្នុងគោលបំណងបង្ហាញ អំពីកេតនភណ្ឌដែលគាត់យក មកប្រើប្រាស់ក្នុងការប្រយុទ្ធ តស៊ូនិងបង្ហាញអំពីវីរភាព នៃ ការតស៊ូឬអ្នកក្លាហាន ។ ជើង ខាងឆ្វេងមានភ្ជាប់ចបជីកក្នុង គោលបំណងបង្ហាញឱ្យឃើញ ថា អាចារ្យលាក់គឺជាគ្រូមន្ត អាគមមើលជំងឺចេះផ្សំថ្នាំ ព្យាបាល -ល-។ ផ្នែកខាង ក្រោយខ្នង មានស្នានិងបំពង់ ដាក់គ្រាប់ស្នាក្នុងគោលបំណង បង្ហាញឱ្យឃើញថា នៅពេល លោកអាចារ្យលាក់ចេញ ប្រយុទ្ធតស៊ូ ជាមួយបារាំង ក្រៅពីការប្រើដាវ គឺលោក បានប្រើប្រាស់អាវុធជាស្នា ដែលផ្លែមានលាភដោយពិស ពស់ឬផ្លែឈើពុលផ្សេងៗ ជាដើម ៕