ទាន់ហេតុការណ៍
0

អគារសិក្សា​១​ខ្នង​៤​បន្ទប់ នៃ​សាលាបឋមសិក្សា ព្រែក​ព្រលូង​ខេត្ត​ក្រចេះ​

អគារសិក្សា​១​ខ្នង​៤​បន្ទប់ នៃ​សាលាបឋមសិក្សា ព្រែក​ព្រលូង​ខេត្ត​ក្រចេះ​

​អគារសិក្សា​១​ខ្នង ៤​បន្ទប់ នៃ​សាលាបឋមសិក្សា​ព្រែក ព្រលូង និង​សមិទ្ធផល​មួយ ចំនួន​ទៀត​ស្ថិត​ឃុំ​សោ​ប ស្រុក ព្រែកប្រសប់ ខេត្ត​ក្រចេះ ត្រូវ បាន​ប្រារឰ​ពិធី​សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ ក្រោម អធិបតី​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ទីប្រឹក្សា ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​នា​ឱកាស​នោះ​ដែរ ក៏មាន ការចូលរួម​ពី​ប្រតិភូ​អមដំណើរ លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត​តំណាងអោយ ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ សប្បុរសជន​និង​អាជ្ញាធ​រមូល ដ្ឋា​ន ព្រមទាំង​ប្រជាពលរដ្ឋ លោកគ្រូ​-​អ្នក​គ្រួ និងសិស្សា នុ​សិស្ស​យ៉ាងច្រើន​កុះករ​ផង ដែរ កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ។​

​លោក ហង់ ចាន់​ឌី អ​ភិ បាល​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ ដឹងថា សាលាបឋមសិក្សា ព្រែក​ព្រលូង​បាន​កសាងឡើង នៅ​អំឡុង​ឆ្នាំ​១៩៨០ ដើម្បី ឱ្យ​សិស្សានុសិស្ស​តូចៗ​ជំនាន់ នោះ​បាន​សិក្សា​រៀនសូត្រ​នៅ ក្បែរ​ផ្ទះ ដោយ​ការ​យក​រោង បាយ សេសសល់​ពី​របប ប៉ុល ពត មក​ធ្វើជា​សាលារៀន ។​

​សាលារៀន​មាន​សភាព ចាស់​ទ្រុឌទ្រោម​នៅ​ឆ្នាំ​២០១៩ គណៈកម្មការ​អាចារ្យ និង​ព្រះ គ្រូ​ចៅអធិការ​វត្ត​រួម​ជាមួយ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ បាន​ស្នើសុំ​អាជ្ញាធរខេត្ត ស្រុក និង​សប្បុរសជន​ជិត​ឆ្ងាយ​បាន រួម​បច្ច័យ​ធ្វើការ​សាងសង់​បាន អគារ​ថ្ម ១​ខ្នង ៤​បន្ទប់ មាន ទំហំ​(៩​ម៉ែត្រ​ឃ​៣០​ម៉ែត្រ​) ដែល​ចំណាយ​ថវិកា​ចំនួន​ជាង ២០៥​លាន​រៀល និង​ប្រាក់ ដុល្លារ​១៧,២៥០​ដុល្លារ សាង សង់​រួច​ជា​ស្ថាពរ​និង​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ​។​

​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​ថ្លែងថា​សាលា រៀន​គឺ​ជា​មូលដ្ឋានគ្រឹះ​តែមួយ គត់ នៃ​ការអភិវឌ្ឍ​សង្គមជាតិ គ្មាន​នរណា​ម្នាក់​អាច​រីកចម្រើន ទៅ​បាន​ដោយ​គ្មាន​ការរៀន សូត្រ​នោះទេ ។ ដូច្នេះ​ចំណេះ ដឹង គឺ​សម្រាប់​ធ្វើ​ការអភិវឌ្ឍ ដល់​ខ្លួនឯង និង​ក្រុមគ្រួសារ ផង​ព្រមទាំង​សង្គម​ជាតិ​ផង ដែរ ។ តាមរយៈ​នេះ ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​សិស្ស មិន​ត្រូវ​ពឹងផ្អែក​ទៅលើ​សាលា រៀន លោកគ្រូ​អ្នកគ្រូ តែមួយ មុខ​នោះ​ទេ តែ​ត្រូវ​មាន​កាត​ព្វ កិច្ច​សំខាន់​និង​ចាំបាច់​ក្នុងការ ជួយ​និង​ផ្តល់​ឱកាស​ដល់​កូនចៅ របស់​ខ្លួន​បាន​ទៅ​សិក្សា​រៀន សូត្រ​ឱ្យបាន​ពេញលេញ ។​

​ឯកឧត្តម​បណ្ឌិត ថ្លែងបន្ត ថា ឪពុកម្តាយ ឬ អាណាព្យាបាល​សិស្ស​មាន​តួនាទី​ជា អ្នកកំណត់​វាសនា​របស់​កូនចៅ ខ្លួនឯង​និង​មាន​ការអភិវឌ្ឍ គ្រប់យ៉ាង​ត្រូវ​ផ្តើម​ចេញ​មក ពី​កត្តា ៤​យ៉ាង គឺ​ទី​១ ៖ ត្រូវ មាន​សុខភាព​ល្អ​, ទី​២​ៈ ត្រូវ មានចំណេះដឹង​, ទី​៣​ៈ មាន បញ្ញា និង​ទី​៤​ត្រូៈវ​មាន​សីល ធម៌​ល្អ ។ នេះ​គឺជា​វប្បធម៌ នៃ ការចែករំលែក​ដែល​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​បាន លើក​ហើយ​ថា ការកសាង​គឺ បញ្ចប់​នោះទេ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com