ទាន់ហេតុការណ៍
0

រដ្ឋបាល​ខេត្ត​ប៉ៃលិន ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​

រដ្ឋបាល​ខេត្ត​ប៉ៃលិន ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ជា គណៈអធិបតី​ក្នុង​ពិធី​ចែក វិញ្ញាបនបត្រ​សំគាល់​ម្ចាស់ អចលនវត្ថុ និង​មោឃភាព​នៃ ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី​ឬ​ប័ណ្ណ​សំគាល់ សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជូន ពលរដ្ឋ​ចំនួន ១១៦៦​ប័ណ្ណ នៃ ភូមិ​ចំនួន​៤ ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា​ឆ្នាំ​២០១៩​កន្លងទៅ នេះ ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក សូ សុខុន ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគររូបណីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត ព្រមទាំង​លោក​-​លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ ខេត្ត តំណាង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញ​វត្ថ​ប្រចាំខេត្ត​និង​ប្រជា ពលរដ្ឋ​ជាង​៣០០​នាក់ ។​

​លោក សូ សុខុន ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ កម្ម​សំណង់​និង​សុរិយោដី​ខេត្ត ប៉ៃលិន​បានឱ្យដឹងថា កន្លងមក ខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការចុះបញ្ជី ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​បាន​ចេញ​វិញ្ញាបនបត្រ សំគាល់​ម្ចាស់​អចលនវត្ថុ​សរុប ចំនួន​០៨​ភូមិ​រួចមកហើយ ។

​សម្រាប់​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នា ពេលបច្ចុប្បន្ន គឺមាន​០២​ក្រុម ដែល​ក្រុម​ទី​១ ចុះ​អនុវត្តន៍​ការ ងារ​នៅ​ភូមិ​អូរ​តា​ពុក​លើ និង ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ចំណែក​ក្រុម​ទី​២ ចុះ​អនុវត្តន៍ ការងារ​នៅ​ភូមិ​ដូង និង​ភូមិ អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោក​ប្រធាន​មន្ទីរ​បាន បន្តថា ចំពោះ​ការប្រគល់​វិញ្ញា បន​ប​ត្រ​សំគាល់​ម្ចាស់​អចល​ន វត្ថុ​ដែល​ត្រូវ​ប្រគល់​ជូន​បងប្អូន ប្រជាពលរដ្ឋ​នា​ពេល​នេះ​មាន ចំនួន​៤​ភូមិ​រួម​មាន ភូមិ​ប៉ា​ហ៊ី ជើង ភូមិ​តា​ង៉ែ​ន​លើ ភូមិ​សួន អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ភូមិ​កូន​ភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន សរុប​ចំនួន​១៧១៨​ក្បាល​ដី​ផង ដែរ ។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ប៉ៃលិន​មានប្រសាសន៍ លើកឡើងថា ចំពោះ​វិញ្ញាបន ប​ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ដែល​ត្រូវ​ប្រគល់​នាពេលនេះ ជា​វត្ថុ​មានតម្លៃ​បំផុត អាច និយាយបាន​ថា ជា​អាយុជីវិត ជា​មាស ជា​ប្រាក់ ដែល​យើង អាច​យក​ទៅ​ប្រើប្រាស់​បាន ដើម្បី​ទាញយក​ប្រយោជន៍ បាន​ច្រើន ។ ហើយ​ប័ណ្ណ​ដែល ទទួលបាន​នេះ​ក៏​ជា​ការចូលរួម កាត់បន្ថយ​ភាពក្រីក្រ ស្រប តាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា ប្រមុខ​ដឹកនាំ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ ពី​ទទួលបាន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ពី​មន្ត្រី រដ្ឋបាល​សុរិយោដី​ត្រូវ​ចេះ​ថែ រក្សាទុក​ដាក់​ឱ្យ​បាន​គង់វង្ស ជៀសវាង​ការបាត់បង់​ពីព្រោះ វិញ្ញាបនបត្រ​សំគាល់​ម្ចាស់ អចលនវត្ថុ​នេះ គឺជា​ឯកសារ​ដ៏ មាន​សារៈសំខាន់​ដែល​បញ្ជាក់ ពី​ភាពស្របច្បាប់​នៃ​អចលន ទ្រព្យ​របស់​បងប្អូន​ហើយ​មិន ត្រឹមតែ​ធានា​នូវ​សុវត្ថិភាព​ដីធ្លី របស់​បងប្អូន​ប៉ុណ្ណោះ​ទេ ប័ណ្ណ នេះ​អាច​ផ្តល់​នូវ​អត្ថប្រ​យោ​- ជន៍​ជា​ច្រើន​តាម​តម្រូវការ ព្រមទាំង​យក​ទៅ​ប្រើប្រាស់​ឱ្យ ចំ​គោល ដៅ​ផងដែរ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com