នៅទីស្នាក់ការប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត មានការ រៀបចំពិធីផ្លាស់ប្តូរមុខតំណែង នាយប៉ុស្តិ៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ អគ្គនាយកដ្ឋាននគរបាលអន្តោ ប្រវេសន៍ នៃ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិ បាលរងនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយ មានជ័យ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត គណបញ្ជា ការរងទិសយោធភូមិភាគទី៥ នគរបាលជាតិ,លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យនិងមាន សមត្ថកិច្ចថៃអញ្ជើញមកចូល រួមផងដែរ ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលអញ្ជើញមកពីបណ្តាល ក្រសួងនានា និងមន្ទីរជុំវិញ សាលាខេត្តបន្ទាយមានជ័យ និងអាជ្ញាធរដែនដីក្រុងប៉ោយ ប៉ែតជាច្រើនអ្នកទៀត ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ១២៦៨៤ប្រកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរឯក ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនគរបាលជាតិ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដែលមាន លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ៥៨៥៩១ ពីនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិអូយ៉ាដាវ នៃនាយកដ្ឋាន ច្រកទ្វារទី២ ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត,នៃនាយកដ្ឋាន ច្រកទ្វារទី ១ ហើយ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា អត ល្តេខ ២០៧៥៧ ពី នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែតនៃនាយកដ្ឋាន ច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិអូយ៉ាដាវនៃនាយកដ្ឋាន ច្រកទ្វារទី២ ។
សូមបញ្ជាក់ថា លោក ខឹម ចិត្ត្រា ត្រូវបាន ប្រកាស ទទួលមុខតំណែងជានាយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតនៃនាយកដ្ឋាន ច្រកទ្វាទី១នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ជំនួសលោក ឧត្តមសេនីទោ ស៊ឹម សំអាត កាលពីរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ បើគិតរយះពេលដឹកនាំវិញមិន បានមួយឆ្នាំពេញលេញនៅ ឡើយទេ ។ ក្រោយពី លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា ឡើងអានរបាយការណ៍ពី សកម្មភាពដែលលោកបានដឹក នាំរយះកាលកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ដែលទើបតែឡើងជា នាយប៉ុស្តិ៍ថ្មីបានឡើងប្តេជ្ញា ចិត្តដោយលោកបានប្តេជ្ញាថា និងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវ បទបញ្ជារបស់ថ្នាក់លើពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គ-ភាពឱ្យបានរឹងមាំសហការជា មួយស្ថាប័ននានាឱ្យបានល្អនិង បង្កើនការទំនាក់ទំនងជាមួយ ភាគីថៃឱ្យកាន់តែល្អប្រសើរ ថែមទៀត ។
ក្នុងការប្រកាសតែងតាំង មុខតំណែងមេប៉ុស្តិ៍ថ្មី ឯក-ឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គ-នាយកដ្ឋានអន្តោប្រវេសន៍បាន មានប្រសាសន៍ផ្តាំផ្ញើទៅដល់ លោកនាយប៉ុស្តិ៍ទាំងពីរឱ្យ មានការយកចិត្តទុកដាក់និង ខិតខំធ្វើការងារការផ្លាស់ប្តូរ ទីកន្លែង ការងារ វាជាគោល ការណ៍របស់ថ្នាក់ដឹកនាំគឺការ ផ្លាស់ប្តូរដើម្បីយកបទពិសោ ធន៍ការងារហើយការផ្លាស់ប្តូរ មុខតំណែងពីកន្លែងមួយទៅ កន្លែងមួយគឺជាការងារដូចគ្នា នោះទេ វាសំខាន់គឺឋិតនៅ លើខ្លួនយើងផ្តល់តម្លៃឱ្យការ ងារពីកន្លែងនីមួយៗ ហើយ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ថា សូមខ្លួនឯងត្រូវគិតថា យើងជាអ្នកណានិងត្រូវអនុ-វត្តន៍ការងារអ្វីខ្លះ ដើម្បីបំរើ ប្រជាពលរដ្ឋ និងមាតុភូមិ សំខាន់ត្រូវស្គាល់ថា ខ្លួនយើង ជាអ្វី ៕