ទាន់ហេតុការណ៍
0

ឯកឧត្តម ម៉ែន វិបុល ជួប​សំណេះសំណាល សួរសុខទុក្ខ នឹង​រៀបចំ​អាហារ​សាមគ្គី​ជូន​ដល់​ក្មួយៗ​កុមារកំព្រោ​នៅមណ្ឌល​

ឯកឧត្តម ម៉ែន វិបុល ជួប​សំណេះសំណាល សួរសុខទុក្ខ នឹង​រៀបចំ​អាហារ​សាមគ្គី​ជូន​ដល់​ក្មួយៗ​កុមារកំព្រោ​នៅមណ្ឌល​

​ឯកឧត្តម ម៉ែន វិបុល អ​ភិ បាល​នៃ​គណៈ​អភិបាលខេត្ត ស្វាយរៀង និង​លោកជំទាវ ឈុន ណា​រី ព្រមទាំង​ក្រុម​គ្រួ សារ និង​ក្រុមការងារ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ជួប​សំ​ណេះ សំ​ណា​ល​និង​សួរសុខទុក្ខ​រៀប ចំ​អាហារ​សាមគ្គី​ជូន​ក្មួយៗ កុមារកំព្រា ចំនួន ១២៦​នាក់ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល នានា​ក្នុង​ខេត្ត ដែល​ប្រារឰធ្វើ នៅ​សាលប្រជុំ​ធំ​អគារ​“​ឃ​” សាលាខេត្ត​ស្វាយរៀង​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ស្វាយរៀង​បាន​ពាំនាំ​នូវ ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខី​ទីឃាយុ កោ ដែល​សម្តេច ឯកឧត្តម និង​លោកជំទាវ​តែងតែ​គិតគូរ ពី​សុខទុក្ខ ផ្តល់​នូវ​ភាពកក់ក្តៅ តាមរយៈ​ការជួយ​ឧបត្ថម្ភ​ទាំង សម្ភារ ថវិកា គាំទ្រ និង​លើក ទឹក​ដល់​ក្មួយៗ​កុមារកំព្រា​ទាំង អស់​នៅ​ទូទាំង​ប្រទេស​ក៏​ដូច ជា​នៅ​ខេត្ត​ស្វាយរៀង ។

​ជាមួយ​នេះ​ឯកឧត្តម​អភិបាលខេត្ត​មាន​មតិ​ទៅកាន់ ក្មួយៗ​ទាំងអស់​ថា​ការពិត​ក្មួយៗ កំព្រា​ឳ​ពុក​ម្តាយ មែន​តែ​ចិត្ត ក្មួយៗ​មិន​កំព្រោទ​ព្រោះ​ក្មួយៗ មាន​សម្តេច​ទាំង​ពីរ​មាន​ឯកឧត្តម លោកជំទាវ អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់​និង​មន្ទីរ​សង្គម កិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា​ខេត្តស្វាយរៀង​តែង តែ​នៅ​ក្បែរ​ក្មួយៗ​ជានិច្ច​ដើម្បី ដោះស្រាយ​ការលំបាក​និង​ក្តី កង្វល់​នានា​របស់​ក្មួយៗ​ដូចជា កម្មវិធី​នៅ​ថ្ងៃនេះ​ជាក់ស្តែង​គឺ ត្រូវបាន​ប្រារឰ​ឡើង​ជា​រៀង រាល់​ឆ្នាំ​ហើយ​នឹង​នៅតែ​បន្ត ប្រារឰ​ជូន​ក្មួយៗ​នា​ឆ្នាំ​ក្រោយ ៗ​ទៀត ។​

​ទន្ទឹម​នេះ​ឯកឧត្តម​អភិបាល​ខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់ ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឱ្យ ក្លាយ​ជា​ពលរដ្ឋ​គំរូ​ជា​ទំពាំង ស្នង​ឬ​ស្សី​និង​ជា​ធនធាន សម្រាប់​រួមចំណែក​ក្នុងការ អភិវឌ្ឍ​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​និង លោកជំទាវ​កបាន​ចែក​ជូន​នូវ សម្ភារ​សិក្សា​និង​ថវិកា​ដល់ ក្មួយៗ​កុមារកំព្រា​ទាំង​១២៦ នាក់ ក្នុង ១​នាក់ ទទួលបាន សម្ភារៈ​សិក្សា​និង​ឃី​ត​១​កញ្ចប់ កាបូប​ស្ពាយ​១​ព្រម​ទាំង​ថវិកា ៥​ម៉ឺន​រៀល ចំណែក​អ្នក​គ្រប់ គ្រង​មណ្ឌល ម៉ែ​ដោះ និង​អ្នក បើកបរ ក្នុង​ម្នាក់ៗ ទទួលបាន ឃី​ត ១​កញ្ចប់ និង​ថវិកា ៥​ម៉ឺន រៀល​ផង​ដែរ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com